VOV WorldVOV World
វៀតណាមចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកលើកទី ៤៤
24/01/2014 08:50
(VOVworld) – នាថ្ងៃទី ២៤ មករា គណៈប្រតិភូវៀតណាម ដឹកនាំដោយឧបនាយក រដ្ឋមន្ត្រី លោក Pham Binh Minh បានចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកលើកទី ៤៤ (WEF 44) ដែលកំពុងប្រព្រឹត្តទៅទីក្រុង Davos ស្វីស។
វៀតណាមចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកលើកទី ៤៤
គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយក រដ្ឋមន្ត្រី លោក Pham Binh Minh បានចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកលើកទី ៤៤ (WEF 44) ដែលកំពុងប្រព្រឹត្តទៅទីក្រុង Davos ស្វីស។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៤ មករា គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយក រដ្ឋមន្ត្រី លោក Pham Binh Minh បានចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកលើកទី ៤៤ (WEF 44) ដែលកំពុងប្រព្រឹត្តទៅទីក្រុង Davos ស្វីស។ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ចូលរួមវេទិការនេះក្នុងឋានៈជាវាគ្មិននៅកិច្ចប្រជុំដោយប្រធានបទ“រៀបចំរចនា សម្ព័ន្ធអាស៊ានឡើងវិញនិងការជះឥទ្ធិពលចំពោះកំណើននៅអាស៊ី បូព៌ារ”។ គណៈប្រតិភូវៀតណាមក៏បានចូលរួមកិច្ចប្រជុំសម្ងត់ (IGWEL) រវាងថ្នាក់ដឹកនាំ សេដ្ឋកិច្ចពិភពលោកនានាផងដែរ។ ក្រៅពីបណ្ដាការសន្ទនាជាន់ខ្ពស់ជាផ្លូវការនៅ WEF លើកទី ៤៤ នាព្រឹកថ្ងៃទី ២៤ មករា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh បានជួបធ្វើការជាមួយ តំណាងជាន់ខ្ពស់ទទួលបន្ទុក គោលនយោបាយកិច្ចការបរទេសនិងសន្តិសុខសហភាពអឺរ៉ុប (EU) លោកស្រី Catherine Ashton និងតំណាងពាណិជ្ជកម្មអាមេរិក ប្រចាំនៅ EU លោក Michael B.G. Frogman ជាដើម។ វេទិការ WEF លើកទី ៤៤ ដោយមានប្រធានបទ “រៀបចំរចនាសម្ព័ន្ធសកល លោកឡើងវិញ៖ ផលវិបាកខាង សង្គមនយោបាយនិងសេដ្ឋកិច្ច” ដែលបានទាក់ទាញ ការចូលរួមរបស់តំណាង ចំនួន ២៥០០ នាក់មកពីប្រទេស ១ រយលើសកលលោក ៕