វៀតណាមទាក់ទាញបាននូវប្រភពទុន FDI ចំនួន៦ពាន់៨រយលានដុល្លាអាមេរិកក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៦
05/05/2016 10:41
(VOVworld) - នាយកដ្ឋានវិនិយោគបរទេសចំណុះ ក្រសួងផែនការនិងវិនិយោគវៀតណាមបានឲ្យដឹងថា គិតរហូតដល់ដំណាច់ខែមេសា ក្នុងទូទាំងប្រទេស ទាក់ទាញបាននូវប្រភពទុន FDI ចំនួន៦ពាន់៨រយលាន ដុល្លាអាមេរិក កើនឡើង៨៥%បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។

មូលដ្ឋានផលិតកម្មមួយនៅខេត្ត Binh Duong ភាគខាងត្បូងវៀតណាម (រូបថត៖Hai Au/TTXVN) (VOVworld) - នាយកដ្ឋានវិនិយោគបរទេសចំណុះក្រសួងផែនការនិងវិនិយោគវៀត ណាមបានឲ្យដឹងថា គិតរហូតដល់ដំណាច់ខែមេសា ក្នុងទូទាំងប្រទេសទាក់ទាញ បាននូវប្រភពទុន FDI ចំនួន៦ពាន់៨រយលានដុល្លាអាមេរិក កើនឡើង៨៥% បើ ប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ ក្នុងរយៈពេល៤ខែដើមឆ្នាំ វិស័យឧស្សា ហកម្មផលិតកម្មជាវិស័យទាក់ទាញការ វិនិយោគបរទេសធំបំផុតដោយទទួលបាន ប្រភពទុនចុះបញ្ជីជិត៥ពាន់៣រយលានដុល្លាអាមេរិក។បន្ទាប់នោះគឺសកម្មភាព ជំនាញការ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វិស័យលក់ដុំលក់រាយនិងជួសជុលរថយន្ត។ លើទូទាំងប្រទេសមាន៤១ខេត្តដែលមានគំរោងការណ៍វិនិយោគផ្ទាល់បរទេសដែល ត្រូវបានផ្ដល់លិខិតអនុញ្ញាតិក្នុងរយៈ ពេល៤ខែដើមឆ្នាំ។ក្នុងចំណោមប្រទេសនិង តំបន់ដែនដីចំនួន៤៥ដែលមានគំរោង ការណ៍វិនិយោគថ្មីនៅវៀតណាមក្នុងរយៈ ពេលនេះ កូរ៉េខាងត្បូងជាវិនិយោគិនធំ បំផុត បន្ទាប់នោះគឺសឹង្ហបុរី តៃវ៉ាន់ (ចិន) ជប៉ុន ម៉ាឡេស៊ី៕
Related






