VOV WorldVOV World
វៀតណាមទទួលនាវាដោយរដ្ឋាភិបាលជប៉ុនធ្វើហិរញ្ញប្បទាន
06/08/2015 10:20
(VOVworld) - នារសៀលថ្ងៃទី៥ សីហា នៅរោងចក្រ ដម្លើងនាវា Hong Ha នៅ ទីក្រុង Hai Phong ភាគខាង ជើងវៀតណាម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀតណាមបានទទួលជាផ្លូវការនាវាមានឈ្មោះ HAYATO ដែលជានាវាមួយ គ្រឿងក្នុងចំណោមនាវាបីគ្រឿងនៃកញ្ចប់ជំនួយឧបត្ថម្ភឥតសំណងពីរដ្ឋាភិបាលជប៉ុន។
វៀតណាមទទួលនាវាដោយរដ្ឋាភិបាលជប៉ុនធ្វើហិរញ្ញប្បទាន
ទិដ្ឋភាពនៃពិធីទទួលនាវា HAYATO (រូបថត៖ស្ថានទូតជប៉ុន) (VOVworld) - នារសៀលថ្ងៃទី៥ សីហា នៅរោងចក្រដម្លើងនាវា Hong Ha នៅទីក្រុង  Hai Phong ភាគខាងជើងវៀតណាម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានទទួលជាផ្លូវការនាវាមានឈ្មោះ HAYATO ដែលជានាវាមួយ គ្រឿងក្នុងចំណោម នាវាបីគ្រឿងនៃកញ្ចប់ជំនួយឧបត្ថម្ភឥតសំណងពីរដ្ឋាភិបាលជប៉ុន។នេះជាខ្លឹមសារ នៃកំណត់ទូតរវាងប្រទេសទាំងពីរស្ដីពីការដែលរដ្ឋាភិបាលជប៉ុនផ្ដល់ប្រាក់ជំនួយ ឧបត្ថម្ភចំនួន៥០០លានយ៉េន (ស្នើរនឹង៤លានដុល្លាអាមេរិក) សំដៅធានាសុវត្ថិភាព នាវាចរណ៍។ នាវា HAYATO មានប្រវែងជាង៥៦ម៉ែត្រ ទទឹង៩ម៉ែត្រ និងមានចំណុះ ជាង១ ពាន់តោន។នាវានេះនឹងត្រូវបានប្រើប្រាស់ជាមួយគោលដៅគឺយាមល្បាត ត្រួត ពិនិត្យនិងអនុវត្តច្បាប់ស្ដីពីជលផលនៅសមុទ្រ៕