VOV WorldVOV World
វៀតណាមទទួលបានលទ្ធផលលេចធ្លោជាច្រើនក្នុងខែយុវជន
12/04/2017 08:31
(VOVworld) - នាថ្ងៃទី១១​ មេសា នៅរដ្ឋធានីហាណូយ មជ្ឈឹមសម្ព័ន្ធសមាគមន៍ យុវជនកុម្មុយនីស្តហូជីមិញ បានរៀបចំសន្និសីទ online បូកសរុបការងារសម្ព័ន្ធ សមាគមន៍យុវជននិងចលនាកុមារជំទង់ឆ្នាំ២០១៧។
វៀតណាមទទួលបានលទ្ធផលលេចធ្លោជាច្រើនក្នុងខែយុវជន
សន្និសីទ online បូកសរុបការងារសម្ព័ន្ធ សមាគមន៍យុវជននិងចលនាកុមារជំទង់ឆ្នាំ២០១៧ (រូបថត៖VOV) (VOVworld) - នាថ្ងៃទី១១​ មេសា នៅរដ្ឋធានីហាណូយ មជ្ឈឹមសម្ព័ន្ធសមាគមន៍ យុវជនកុម្មុយនីស្តហូជីមិញ បានរៀបចំសន្និសីទ online បូកសរុបការងារសម្ព័ន្ធសមា គមន៍យុវជននិងចលនាកុមារជំទង់ឆ្នាំ២០១៧។របាយការណ៍បូកសរុបក្នុងខែយុវជនឆ្នាំ២០១៧បានសរឲ្យឃើញថា ក្នុងខែមិនាកន្លងទៅ កម្មាភិបាលសម្ព័ន្ធ សមាគមន៍ យុវជនបានរៃអង្គាសទឹកប្រាក់ចំនួន៥៨ពាន់លានដុងដើម្បីកសាងថ្មី និងជួសជុលផ្លូវ គមនាគមន៍ជនបទ។រៀបចំវគ្គហ្វឹកហ្វឺនចំនួន៨៩០វគ្គអំពីការផ្ទេរប្រគល់វិទ្យាសាស្ត្រ បច្ចេកទេសសំរាប់យុវជន។លេខាទី១មជ្ឈឹមសម្ព័ន្ធសមាគមន៍យុវជនលោក Le Quoc Phong ចាត់ទុកថា៖ “ខ្ញុំឃើញថា លេខាសម្ព័ន្ធសមាគមន៍យុវជនថ្នាក់ខេត្តនិងគ្រប់ជាន់ថ្នាក់ជាច្រើន នាក់បានទៅជួបសំណេះសំណាលផ្ទាល់ជាមួយយុវជន ផ្លាស់ប្ដូរមតិនិងធ្វើការ សន្ទនាជាមួយ យុវជន។នេះជាសញ្ញាសកម្មណាស់ហើយជាវិធីសាស្ត្រដើម្បីយើង ក្ដាប់ជាប់ស្ថានភាពរបស់យុវជនប្រកបដោយប្រសិទ្ធភាពនិងលឿន”៕