វៀតណាមទទួលបានស្នាដៃជាច្រើនក្នុងការងារថែទាំសុខភាពសំរាប់ប្រជាជន
07/03/2017 09:11
(VOVworld) - នារសៀលថ្ងៃទី៦ មិនា នៅរដ្ឋធានី ហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានទទួលជួបសន្ទនាជាមួយលោក Mark Dybul នាយកប្រតិបត្តិមូលនិធិបង្ការប្រឆាំងជំងឺ AIDS របេងនិងគ្រុនចាញ់ ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។

ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vu Duc Dam (ខាងស្ដាំ)ទទួលជួបសន្ទនាជាមួយ លោក Mark Dybul នាយកប្រតិបត្តិមូលនិធិបង្ការប្រឆាំងជំងឺ AIDS របេងនិងគ្រុនចាញ់ (VOVworld) - នារសៀលថ្ងៃទី៦ មិនា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vu Duc Dam បានទទួលជួបសន្ទនាជាមួយលោក Mark Dybul នាយកប្រតិបត្តិមូលនិធិបង្ការប្រឆាំងជំងឺ AIDS របេងនិងគ្រុនចាញ់ ដែលកំពុង អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam ឲ្យដឹងថារួមជាមួយការជួយឧបត្ថម្ភពីរបស់អង្គការអន្តរជាតិនិង ប្រទេសដទៃ វៀតណាមទទួលបានស្នាដៃជាច្រើនចំពោះការងារថែទាំសុខភាព សំរាប់ប្រជាជន ក្នុងនោះមានការបង្ការប្រឆាំងជំងឺ HIV/AIDS របេងនិងគ្រុនចាញ់។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងដែលសន្យាអនុវត្តគោលដៅ ៩០-៩០-៩០ របស់អ.ស.ប ដែលមានន័យថា មនុស្សឆ្លង HIV ចំនួន៩០%ដឹងស្ថាន ភាពជំងឺរបស់ខ្លួន មនុស្សឆ្លងជំងឺ HIV ចំនួន៩០%ត្រូវបាន ព្យាបាលដោយវិធី សាស្ត្រ ARV ហើយមនុស្សត្រូវបានព្យាបាលដោយ ARV ចំនួន៩០% រក្សាបាននូវ បរិមាណវីរុសនៅកំរិតទាបនិងស្ថិរភាព៕
Related






