VOV WorldVOV World
វៀតណាមទទួលរៀបចំការប្រឡង Olympic គីមីវិទ្យាអន្តរជាតិលើកទី៤៦
21/07/2014 10:12
Vovworld-ការប្រឡង់ Olympic គីមីវិទ្យាអន្តរជាតិលើកទី៤៦បានប្រារព្ធ​ឡើង​នាព្រឹកថ្ងៃទី២១កក្កដានៅទីក្រុងហាណូយ។
វៀតណាមទទួលរៀបចំការប្រឡង Olympic គីមីវិទ្យាអន្តរជាតិលើកទី៤៦
វៀតណាមទទួលរៀបចំការប្រឡង Olympic គីមីវិទ្យាអន្តរជាតិលើកទី៤៦ (vietnamplus.vn)         Vovworld-ការប្រឡង់ Olympic គីមីវិទ្យាអន្តរជាតិលើកទី៤៦បានប្រារព្ធ​ឡើង​នាព្រឹកថ្ងៃទី២១កក្កដានៅទីក្រុងហាណូយ។ ចូលរួម Olympic គីមីវិទ្យា​អន្តរជាតិ លើកទី៤៦នៅវៀតណាមមានគណៈប្រតិភូចំនួន៧៧របស់ប្រទេសនិងដំបន់ដែន ដី។ ថ្លែងមតិនៅពិធីប្រារព្ធ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាល​វៀតណាមលោក Pham Vu Luan បានអះអាងថា វៀតណាមខំប្រឹងប្រែងអស់ពី​កំលាំងកាយចិត្តដើម្បី ត្រៀមឲ្យការប្រឡងនេះទទួលបានជោគជ័យ។         “នេះជាកត្តិយសដ៏ធំធេងរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម បង្ហាញនូវជំនឿ​ជាក់ របស់សហគមន៍គីមីវិទ្យានិងមិត្តភក្តិអន្តរជាតិចំពោះប្រទេសយើងខ្ញុំ។ ខ្ញុំជឿ​ជាក់​ថា បណ្ដាបេក្ខជនរបស់យើងនឹងមានលក្ខណៈល្អបំផុតនិងសមភាពដើម្បី​ប្រកួតប្រជែង ក្នុងការប្រឡងកំពូល នាំមកនូវភាពភ្លឺស្វាងមកឲ្យស្រុកកំណើតខ្លួន រួមចំណែកក្នុង ការអភិវឌ្ឍន៍ដោយឥតឈប់ឈររបស់ផ្នែកគីមីវិទ្យាលើ​ពិភពលោក៕”

More