VOV WorldVOV World
វៀតណាមគាំទ្រការខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការរក្សាសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើត
14/05/2015 10:51
Vovworld-នៅសន្និសីទកាសែតសាមញ្ញរបស់ក្រសួងការ ​បរទេស​​​វៀតណាម នាថ្ងៃទី១៤ឧសភា ស្ដីពីប្រតិកម្មរបស់ វៀតណាមចំពោះការដែលនា​ថ្ងៃទី​១៣​ឧសភានៅក្រុង វ៉ាស៊ីនតោន
វៀតណាមគាំទ្រការខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការរក្សាសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើត
វៀតណាមគាំទ្រការខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការរក្សាសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើត (VOV)         Vovworld-នៅសន្និសីទកាសែតសាមញ្ញរបស់ក្រសួងការ​បរទេស​​​វៀតណាម នាថ្ងៃទី១៤ឧសភា ស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះការដែលនា​ថ្ងៃទី​១៣ ​ឧសភានៅក្រុងវ៉ាស៊ីនតោន គណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភា​អាមេរិក បាន​រៀបចំសម័យដោះសារស្ដីពីបញ្ហាសមុទ្រខាងកើត អ្នកនាំពាក្យ​ក្រសួង​ការ បរទេស​វៀតណាមលោក Le Hai Binh បានលើកច្បាស់ថា៖         “សន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើតជា​ បំណង​ក៏​ដូចជាផលប្រយោជន៍រួមរបស់បណ្ដាប្រទេសនៅក្នុងនិងក្រៅដំបន់។ ភាគី​ ទាក់ទិននានាត្រូវ​ដោះស្រាយជំលោះដោយសន្តិវិធីគោរពច្បាប់អន្តរជាតិពិសេស គឺអនុសញ្ញាអង្គការ​សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២គោរពយ៉ាងម៉ឹងមាត់ និង​ពេញលេញសេចក្តី​ថ្លែងការ​ណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាង កើត (DOC) ឈានទៅកសាងក្រម​ប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។ ដោយឈរលើស្មារតីនោះ វៀតណាមស្វាគមន៍រាល់ការ​ខំប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិក្នុងនោះមាន​អាមេរិក​ផងក្នុងការរក្សាសន្តិភាព​ស្ថិរភាពកិច្ចសហប្រតិបត្តិ ការនៅសមុទ្រខាងកើត ពិសេសគឺគាំទ្រតួនាទីរបស់អាស៊ាន​គោរព DOC និងការ ខំប្រឹងប្រែងឈានទៅកសាង COC៕”