វៀតណាមគោរពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយជប៉ុន
15/05/2015 11:28
Vovworld-នាថ្ងៃទី១៥ឧសភា នៅក្រុងហាណូយ អនុរដ្ឋមន្ត្រី ការបរទេសវៀតណាមលោក Nguyen Quoc Cuong បានជួប សន្ទនាជាមួយអនុរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Nakane Kazuyuki

វៀតណាមគោរពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយជប៉ុន (vinajapan.com) Vovworld-នាថ្ងៃទី១៥ឧសភា នៅក្រុងហាណូយ អនុរដ្ឋមន្ត្រីការបរទេសវៀត ណាមលោក Nguyen Quoc Cuong បានជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីការបរទេស ជប៉ុនលោក Nakane Kazuyuki ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅ ពិធីទទួលជួបសន្ទនានេះលោក Nguyen Quoc Cuong បានអះអាងថាវៀតណាម គោរពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅជាមួយជប៉ុន ទន្ទឹមនឹងនោះសម្ដែងក្តី សប្បាយរីករាយអំពីការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងជាក់ស្ដែងនៃទំនាក់ទំនងរវាង ប្រទេសទាំងពីរក្នុងរយៈពេលកន្លងទៅ។ រីឯអនុរដ្ឋមន្ត្រីNakane Kazuyuki បានអះ អាងថា ជប៉ុនជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូសំខាន់និងនឹងបន្តផ្គត់ផ្គង់ ប្រភបទុន ODA កំរិតខ្ពស់សំដៅឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍ដ៏ចីរភាព។ ភាគីទាំង ពីរក៏បានផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិនិងដំបន់ដែលភាគីទាំងពីរយកចិត្តទុកដាក់ ដូចគ្នាឯកភាពបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការលើវេទិការពហុភាគីក៏ដូចជា ក្នុងការចរចារកសាងសម្ព័ន្ធភាពសេដ្ឋកិច្ចដំបន់ ក្នុងនោះមានកិច្ចព្រមព្រៀងដៃគូ អន្តរប៉ាស៊ីហ្វិក (TPP)ផងដែរ៕
Related






