VOV WorldVOV World
វៀតណាមគោរពកិច្ចសហប្រតិបត្តិការរួមមានផលប្រយោជន៍រួមអភិវឌ្ឍន៍ជាមួយអេហ្ស៊ីប
16/01/2014 10:33
Vovworld-នារសៀលថ្ងៃទី១៥មករា នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​វៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ​ឯកអគ្គរដ្ឋ​ទូត​អេហ្ស៊ីបលោក Mohamed Reda Kamel El Taify ដែលមកជំរាបលាក្នុងឱកាសបញ្ចប់​អាណត្តិបេសកកម្មការងារនៅវៀតណាម។
វៀតណាមគោរពកិច្ចសហប្រតិបត្តិការរួមមានផលប្រយោជន៍រួមអភិវឌ្ឍន៍ជាមួយអេហ្ស៊ីប
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូតអេហ្ស៊ីបលោក Mohamed Reda Kamel El Taify (vietnamplus)         Vovworld-នារសៀលថ្ងៃទី១៥មករា នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​ វៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ​ឯកអគ្គរដ្ឋ​ទូត​ អេហ្ស៊ីបលោក Mohamed Reda Kamel El Taify ដែលមកជំរាបលាក្នុងឱកាសបញ្ចប់​អាណត្តិបេសកកម្មការងារនៅវៀតណាម។         ថ្លែងមតិនៅពិធីទទួលជួបសន្ទនា នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​ស្នើរ​ភាគីទាំងពីររៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលលើកទី៥យ៉ាង​ចាប់​រហ័សដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មគាំទ្រគ្នាទៅ​វិញទៅមកលើវេទិការអង្គការសហប្រជាជាតិ។         ឯកអគ្គរដ្ឋទូត Mohamed Reda Kamel El Taify បានស្វាគមន៍សមិទ្ធិដែលវៀត ណាម​ទទួលបាន លើគ្រប់វិស័យនិងអះអាងថា អេហ្ស៊ីបជា​និច្ចកាល​មានបំណង ចង់ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ពិសេសគឺលើ​វិស័យ សេដ្ឋកិច្ចពាណិជ្ជកម្ម៕