វៀតណាមគោរពសិទ្ធិសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត
29/10/2015 09:23
(VOVworld) - ជាប្រទេសមានអធិបតេយ្យភាពចំពោះ ប្រជុំកោះ Hoang Sa និង Truong Sa នៅសមុទ្រខាង កើតនិងជាសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់ សមុទ្រឆ្នាំ១៩៨២ វៀតណាមគោរពសិទ្ធិ សេរីភាពខាងនាវាចរណ៍ អាកាសចរណ៍ នៅសមុទ្រខាងកើតដោយឈរលើមូលដ្ឋានការកំណត់ទាក់ទិននានានៃអនុសញ្ញានេះ

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh (VOVworld) - នាថ្ងៃទី២៩ តុលា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់ វៀតណាមចំពោះការដែលសហរដ្ឋអាមេរិកបញ្ជូននាវាទៅឆ្លងតំបន់មានរចនាសម្ព័ន្ធ ខាងភូមិសាស្ត្រមួយចំនួនចំណុះប្រជុំកោះ Truong Sa អ្នកនាំពាក្យក្រសួងការបរ ទេសវៀតណាមលោក Le Hai Binh បានលើកច្បាស់ថា៖ “ជាប្រទេសមានអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa និង Truong Sa នៅ សមុទ្រខាងកើតនិងជាសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ វៀតណាមគោរពសិទ្ធិសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍នៅ សមុទ្រខាងកើតដោយឈរលើមូលដ្ឋានការកំណត់ទាក់ទិននានានៃអនុសញ្ញានេះ ហើយសមស្របនឹងការកំណត់នៃប្រទេសជាប់សមុទ្រ។វៀតណាមអំពាវនាវឲ្យ ភាគីទាក់ទិននានារួមវិភាគទានយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិ សុខនិងសុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោយឈរលើ មូលដ្ឋានច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២និង សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ”៕
Related






