VOV WorldVOV World
វៀតណាមជាទីផ្សារមានសក្ដានុភាពសំរាប់អង្គភាពអាជីវកម្មជប៉ុន
17/09/2015 10:17
(VOVworld) - លោកអគ្គលេខាបក្ស បានស្នើរឲ្យ KEI DANREN បន្តរៀបចំដើម្បីអង្គភាពអាជី វកម្មជប៉ុន បង្កើនកិច្ចសហប្រតិបតិ្តការជាមួយវៀតណាម រួមចំ ណែកអនុវត្តប្រកប ដោយជោគជ័យនូវកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ
វៀតណាមជាទីផ្សារមានសក្ដានុភាពសំរាប់អង្គភាពអាជីវកម្មជប៉ុន
(VOVworld) - បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាព្រឹកថ្ងៃទី១៧ កញ្ញា អគ្គ លេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានជួបសន្ទនាជាមួយ ប្រធានសភាជាន់ទាបជប៉ុនលោក Oshima Tadamori​។លោក Nguyen Phu Trong ក៏ បានទទួលជួបសន្ទនាជាមួយប្រធានគណៈបក្សកុម្មុយនីស្តជប៉ុន ប្រធានគណៈបក្ស ប្រជាធិបតេយ្យជប៉ុន និងធ្វើកសិណសាក្សីពិធីចុះហត្ថលេខា លើអនុស្សរណៈយោគ យល់គ្នាស្ដីពីកិច្ចសហប្រតិបតិ្តការរវាងបក្សកុម្មុយនីស្តវៀតណាមជាមួយគណៈបក្ស ប្រជាធិបតេយ្យជប៉ុនផងដែរ។ បន្ទាប់នោះ លោក Nguyen Phu Trong មានជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធ អង្គការសេដ្ឋកិច្ចជប៉ុន (KEIDANREN)។នៅទីនេះ លោកអគ្គលេខាបក្ស បានស្នើរ ឲ្យ KEIDANREN បន្តរៀបចំដើម្បីអង្គភាពអាជី វកម្មជប៉ុនបង្កើនកិច្ចសហប្រតិបតិ្ត ការជាមួយវៀតណាម រួមចំណែកអនុវត្តប្រកប ដោយជោគជ័យនូវកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ៖ លោក Nguyen Phu Trong ថ្លែងមតិនៅជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំ​ KEIDANREN “ជំនួបសន្ទនាទាំងអស់ក្នុងនោះមានជំនួបសន្ទនារវាងខ្ញុំនិងលោកនាយករដ្ឋមន្រ្តី  Abe សុទ្ធតែឯកភាពថា នាពេលកន្លងទៅ ទំនាក់ទំនងរវាងប្រទេសទាំងពីរបាន អភិវឌ្ឍន៍យ៉ាងល្អប្រសើរ ហើយមានគោលបំណងនាពេលខាងមុខ ទំនាក់ទំនង នេះនឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតដោយផ្តោតទៅលើបញ្ហាសំខាន់ចំនួន៣៖ បង្កើនទំនុក ទុកចិត្តនយោបាយ តភ្ជាប់សេដ្ឋកិច្ចនិងបង្កើនកិច្ចសហប្រតិបតិ្តការ លើបញ្ហាមួយ ចំនួនទាក់ទិនដល់តំបន់និងអន្តរជាតិ។បញ្ហាទាំងនេះត្រូវបាន បង្ហាញនៅក្នុងសេចក្ដីថ្លែងការណ៍ស្ដីពីទស្សនៈវិស័យរួមវៀតណាម-ជប៉ុន។ យើងខ្ញុំសុំឲ្យ KEIDANREN បន្តពិភាគ្សាជាមួយអង្គភាពអាជីវកម្មនានាកក្នុង គំរោងការណ៍និមួយៗ លើ វិស័យនិមួយៗ ដើម្បីបន្តបង្កើនទំនាក់ទំនងរវាង ប្រទេសទាំងពីរ”៕

More