VOV WorldVOV World
វៀតណាមជានិច្ចកាលចាត់ទុកមនុស្សជាមជ្ឈមណ្ឌលក្នុងគោលនយោបាយទាំង ឡាយទាក់ទិនដល់បំរ៉ែបំរួលអាកាសធាតុ
07/03/2015 07:40
(VOVworld) - នេះគឺជាការ អះអាងរបស់តំណាងវៀត ណាមនៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប អំពី បំរ៉ែបំរួលអាកាសធាតុ ដែលបានប្រព្រឹត្តទៅនៅ ទីក្រុង ហ្សឺណែវ នាថ្ងៃទី៦ មិនា។
វៀតណាមជានិច្ចកាលចាត់ទុកមនុស្សជាមជ្ឈមណ្ឌលក្នុងគោលនយោបាយទាំង ឡាយទាក់ទិនដល់បំរ៉ែបំរួលអាកាសធាតុ
ការដាំព្រៃការពារជាន់សមុទ្រ (រូបថត៖TTXVN) (VOVworld) - វៀតណាមជានិច្ចកាលចាត់ទុកមនុស្សជាមជ្ឈមណ្ឌលក្នុង គោល នយោបាយទាំងឡាយទាក់ទិនដល់បំរ៉ែបំរួលអាកាសធាតុ។នេះគឺជាការ អះអាង របស់តំណាងវៀតណាមនៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បអំពី បំរ៉ែ បំរួលអាកាសធាតុ ដែលបានប្រព្រឹត្តទៅនៅទីក្រុង ហ្សឺណែវ នាថ្ងៃទី៦ មិនា។តាម តំណាងរបស់វៀតណាមថា វៀតណាមជាប្រទេស១ក្នុងចំណោមប្រទេសរងការជះ ឥទ្ធិពលដ៏ធ្ងន់ធ្ងរបំផុតដោយបំរ៉ែបំរួលអាកាសធាតុ និងកំពុងប្រឈមមុខ ជាមួយ ការសាកល្បងជាច្រើនក្នុងបញ្ហានេះ។វៀតណាមមានគោលបំណងជំរុញកិច្ចសហ ប្រតិបតិ្តការអំពីការទប់ទល់ទៅនឹងបំរ៉ែបំរួលអាកាសធាតុ ក៏ដូចជាបន្ធូរស្រាល ឥទ្ធិពលរបស់បំរ៉ែបំរួលអាកាសធាតុដោយឈរលើកិច្ចការពារនិងជំរុញសិទ្ធិ មនុស្ស។ ប្រទេសទាំងឡាយត្រូវបង្កើនការផ្សាភ្ជាប់កិច្ចការពារសិទ្ធិអភិវឌ្ឍន៍ សិទ្ធិស្បៀង អាហារ លំនៅដ្ឋាន អប់រំ ជាមួយគោលនយោបាយស្ដីពីការទប់ទល់ ទៅនឹងបំរ៉ែបំរួល អាកាសធាតុ ព្រមទាំងយកចិត្តទុកដាក់ជាច្រើនថែមទៀត ដល់ក្រុមមនុស្សងាយ រងគ្រោះដូចជា នារី កុមារ ជនជាតិភាគតិច និងជនពិការ៕