វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណីនានា
16/05/2015 08:24
(VOVworld) - រាល់លទ្ធផលនៃដំណើរទស្សនកិច្ចលើក នេះបានរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងសហ ប្រតិបតិ្តការលើវិស័យជាច្រើនរវាងវៀតណាមជាមួយ រុស្ស៊ី ឆែក និងអាហ្សែបៃហ្សង់។

(VOVworld) - នាយប់ថ្ងៃទី១៥ ឧសភា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានវិលត្រឡប់មកប្រទេសវិញ បញ្ចប់ដំណើរ ទស្សនកិច្ចចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃជ័យជំនះក្នុងសង្គ្រាមការ ពារមាតុប្រទេសដ៏មហិមារនៅរុស្ស៊ីនិងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋ ឆែកនិងសាធារណៈរដ្ឋអាហ្សែបៃហ្សង់ចាប់ពីថ្ងៃទី៨ដល់ទី១៥ ឧសភាកន្លងទៅ។នេះជាដំណើរទស្សនកិច្ចនៅប្រទេសនានាដែលជាមិត្តភក្ដិប្រពៃណីរបស់វៀត ណាម សំដៅបន្តពូនជ្រុំឲ្យចំណងមិត្តភាពដែលមានស្រាប់ ព្រមទាំងអះអាងនូវ ភាពត្រឹមត្រូវនៃគោលនយោបាយកិច្ចការបរទេស ក៏ដូចជា មនោសញ្ចេតនារបស់ ប្រជាជនវៀតណាមសំរាប់ប្រទេសនានាដែលធ្លាប់ជួយ ឧបត្ថម្ភវៀតណាមផងដែរ។ លោក Truong Tan Sang ជួបចរចារជាមួយប្រធានាធិបតីអាហ្សែបៃហ្សង់ (រូបថត៖VOV) ក្រឡែកមលើលឡើងវិញនូវដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ ឧបនាយក រដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាង ថា រាល់លទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះបានរួមចំណែកពង្រឹងនិងពង្រីក ទំនាក់ទំនងសហប្រតិបតិ្តការលើវិស័យជាច្រើនរវាងវៀតណាមជាមួយរុស្ស៊ី ឆែក និងអាហ្សែបៃហ្សង់។ លោក Truong Tan Sang និងលោកជំទាវជួបសន្ទនាជាមួយលោកប្រធានាធិបតីឆែកនិងលោកជំទាវ (រូបថត៖VOV) “ក្នុងជំនួបសន្ទនាទាំងឡាយជាមួយថ្នាក់ដឹកនាំនៃប្រទេសទាំង៣នោះ ភាគីទាំង២ សុទ្ធតែវាយតំលៃខ្ពស់ចំពោះទំនុកទុកចិត្តអំពីទំនាក់ទំនងនយោបាយក្នុងគោល បំណងបង្កើនថែមទៀតកិច្ចសហប្រតិបតិ្តការលើវិស័យជា ច្រើនជាពិសេសគឺ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ខ្ញុំចាត់ទុកថា ដំណើរ ទស្សនកិច្ចរបស់លោក ប្រធានរដ្ឋ មិនត្រឹមតែពង្រឹងទំនាក់ទំនងនយោបាយ ដ៏ល្អប្រសើររវាងវៀតណាម ជាមួយប្រទេសទាំង៣ពោលខាងលើប៉ុណ្ណោះទេ ថែមទាំងនៅជំរុញខ្លាំងកិច្ចសហ ប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មថែមទៀត។នេះជាកត្ដាចាំបាច់សំរាប់ ភាគីទាំង២”៕
Related






