VOV WorldVOV World
វៀតណាមជានិច្ចកាលជាសមាជិកសកម្មមានការទទួលខុសត្រូវរបស់អន្តរសភាពិភពលោក
20/05/2014 11:48
Vovworld-នាថ្ងៃទី១៩ឧសភានៅទីស្ដីការអង្គការសហប្រជាជាតិនៅអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិបានរៀបចំសម័យពិភាគ្សាពេញអង្គ
វៀតណាមជានិច្ចកាលជាសមាជិកសកម្មមានការទទួលខុសត្រូវរបស់អន្តរសភាពិភពលោក
ឯកអគ្គរដ្ឋទូត Le Hoai Trung ប្រធានដំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (vietnamplus.vn) Vovworld-នាថ្ងៃទី១៩ឧសភានៅទីស្ដីការអង្គការសហប្រជាជាតិនៅអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិបានរៀបចំសម័យពិភាគ្សាពេញអង្គស្ដីពី ទំនាក់ទំនងរវាងអង្គការសហប្រជាជាតិ រដ្ឋសភានានានិងអន្តរសភាពិភពលោក (IPU)។ ថ្លេងមតិនៅសម័យពិភាគ្សានេះ ឯកអគ្គរដ្ឋទូត Le Hoai Trung ប្រធាន ដំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់ IPU ក្នុងអំឡុង៣៥ឆ្នាំកន្លង មក រដ្ឋសភាវៀតណាមបានចូលរួមបណ្ដាសកម្មភាពរបស់ IPU តាមគោលការណ៍ គោលដៅរួមនៃអង្គការនេះនិងជំរុញទំនាក់តំនងជាមួយរដ្ឋសភានិងបណ្ដាប្រជា ជាតិលើពិភពលោក។ ឯកអគ្គរដ្ឋទូ Le Hoai Trung បានចាត់ទុកថា ស្ថានភាពស្មុគ ស្មាញនិងតានតឹងនាបច្ចុប្បន្ននៅកន្លែងជាច្រើនលើពិភពលោក ក្នុងនោះមាន ភាពតានតឹងនៅសមុទ្រខាងកើត តាន់តែបានសឲ្យឃើញនូវសារៈសំខាន់នៃការ រក្សានិងការពារសន្តិភាពលើពិភពលោក។ ប្រការនេះទាមទាបណ្ដាប្រទេសត្រូវ យកចិត្តចិត្តទុកដាក់និងប្តេជ្ញាជំរុញការគោរពគោលការណ៍សារវន្តនៃច្បាប់អន្តរជាតិ ពិសេសគឺគោរពអធិបតេយ្យភាពបូរណៈភាពដែនដីនៃប្រទេសនានា មិនគំរាមកំហែង រឺប្រើប្រាស់អំពើហឹង្សានិងដោះស្រាយដោយសន្តិវិធីជំលោះអន្តរជាតិតាមការកំណត់ នៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕

More