VOV WorldVOV World
វៀតណាមជានិច្ចកាលខំប្រឹងប្រែងអនុវត្តគ្រប់គោលនយោបាយស្ដីពីសិទ្ធិមនុស្ស
06/02/2014 10:15
(VOV)_ វៀតណាមជានិច្ចកាលខំប្រឹងប្រែងអនុវត្តគ្រប់គោល​នយោ​បាយ​ស្ដីពីសិទ្ធិមនុស្ស។ នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងការ​បរទេសវៀតណាម លោក Ha Kim Ngoc នៅកិច្ចប្រជុំលើកទី១៨ នៃ​ក្រុមធ្វើការងារតាមយន្តការទិតៀនជាប្រចាំ (​UPR) របស់ក្រុមប្រឹក្សារសិទ្ធិមនុស្សអង្គការ​សហប្រជាជាតិ នាថ្ងៃទី ៥ កុម្ភះ។
វៀតណាមជានិច្ចកាលខំប្រឹងប្រែងអនុវត្តគ្រប់គោលនយោបាយស្ដីពីសិទ្ធិមនុស្ស
ពិធីប្រកាសរបាយការណ៍ជាតិ UPR របស់វៀតណាម (TTXVN)           (VOV)_ វៀតណាមជានិច្ចកាលខំប្រឹងប្រែងអនុវត្តគ្រប់គោល​នយោ​បាយ​ស្ដីពី សិទ្ធិមនុស្ស។ នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងការ​បរទេសវៀតណាម  លោក Ha Kim Ngoc នៅកិច្ចប្រជុំលើកទី១៨ នៃ​ក្រុមធ្វើការងារតាមយន្តការទិតៀន ជាប្រចាំ (​UPR) របស់ក្រុមប្រឹក្សារសិទ្ធិមនុស្សអង្គការ​សហប្រជាជាតិ នាថ្ងៃទី ៥  កុម្ភះ។           ដំណាងភាគច្រើនមកពីប្រទេសនានាសុទ្ធតែអបអរសាទររាល់ការខំ​ប្រឹងប្រែង របស់វៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ និងជូនពរវៀតណាមទទួលតួនាទី ថ្មីនៅក្នុងក្រុមប្រឹក្សារសិទ្ធិមនុស្ស ចាប់ពីដើមឆ្នាំ២០១៤។ វៀតណាមជាប្រទេសមួយ ក្នុងចំណោមប្រទេសឈានទៅមុខក្នុងការកាត់​បន្ថយភាពក្រីក្រ។             ក្នុងសភាពការណ៍ប្រទេសជាតិនៅមានការលំបាកជាច្រើនអំពីសេដ្ឋ​កិច្ចនិង សង្គមក្តី ប៉ុន្តែរដ្ឋាភិបាលវៀតណាមនៅដាក់ចេញគោលដៅអាទិភាព​សំរាប់សុខុ មាល ភាពសង្គម និងលើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន។            បណ្ដាដំណាងក៏បានវាយតំលៃខ្ពស់ការដែលវៀតណាមបានចុះ​ហត្ថលេខា លើ៖អនុសញ្ញានៃអង្គការសហប្រជាជាតិស្ដីពីការប្រឆាំងធ្វើទារុណ្ណកម្មនិងប្រព្រឹត្ត អំពើឃោឃៅ​ គ្មានមនុស្សធម៏ នាខែវិច្ឆិកា​ឆ្នាំ២០១៣។ ក៏នៅទីនេះដែរ វៀតណាម បានស្វាគម៍ការយកចិត្តទុកដាក់​របស់បណ្ដាប្រទេស អង្គការអន្តរជាតិ និងមតិ នានារបស់បណ្ដាប្រទេស​ជាសមាជិកអង្គការសហប្រជាជាតិ ចំពោះរបាយការណ៍ ជាតិ UPR របស់វៀតណាម នាថ្ងៃទី ៥កុម្ភះ៕