VOV WorldVOV World
វៀតណាមជានិច្ចកាលបង្កលក្ខណះងាយស្រួលសំរាប់វិនិយោគិនប៉ូឡូញ
09/06/2016 09:57
(VOV)_ក្នុងឱកាសចូលរួមសន្និសីទកំពូលនារីទូទាំងពិភពលោក លើកទី២៦ នៅទីក្រុង Vacsava ប្រទេសប៉ូឡូញ នាយប់ថ្ងៃទី៨ មិថុនា អនុប្រធានរដ្ឋវៀត​ណាម​ ​លោក​ស្រី Dang Thi Ngoc Thinh បានជួបសម្ដែងការគួរសម ​ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ។
វៀតណាមជានិច្ចកាលបង្កលក្ខណះងាយស្រួលសំរាប់វិនិយោគិនប៉ូឡូញ
វៀតណាមជានិច្ចកាលបង្កលក្ខណះងាយស្រួលសំរាប់វិនិយោគិនប៉ូឡូញ           (VOV)_ក្នុងឱកាសចូលរួមសន្និសីទកំពូលនារីទូទាំងពិភពលោក លើកទី២៦  នៅទីក្រុង Vacsava ប្រទេសប៉ូឡូញ នាយប់ថ្ងៃទី៨ មិថុនា អនុប្រធានរដ្ឋវៀត​ណាម​ ​ លោក​ស្រី Dang Thi Ngoc Thinh បានជួបសម្ដែងការគួរសម ​ប្រធានាធិបតីប៉ូឡូញ  លោក Andrzej Duda ។ នៅទីនេះ ប្រធានាធិបតី​ប៉ូឡូញ លោក Andrzej Duda បានអះ អាងថា៖ ប៉ូឡូញជានិច្ចកាលយកចិត្តទុក​ដាក់​ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព  ជាប្រពៃណី និងកិច្ចសហប្រតិបត្តិ​ការ​លើច្រើនវិស័យជាមួយវៀតណាម។ ភាគីទាំងពីរ បានឯកភាពវាយតំលៃទំនាក់ទំ​នងសហប្រតិបត្តិការមិត្តភាព ប្រពៃណី ក្នុងរយៈពេល ៦៦ឆ្នាំកន្លងទៅ រវាងវៀតណាមនិងប៉ូឡូញបាននិងកំពុងអភិវឌ្ឍន៍សកម្មលើច្រើន វិស័យ។ ប៉ូឡូញបន្តជា​មិត្តទំនិញជួរមុខ របស់វៀតណាម នៅក្នុងតំបន់មជ្ឈឹមបូពា៍អឺ រ៉ុប ដោយមានទំហំពាណិជ្ជកម្មទ្វេភាគី នាឆ្នាំ ២០១៥គឺ៧៦១លានដុល្លារអាមេរិក។  អនុប្រធានរដ្ឋ​បានអះអាងថា៖វៀតណាមជានិច្ចកាលបើកទ្វារ បង្កលក្ខណះងាយ ស្រួលនិង​បរិយាកាសសុវត្ថិភាពសំរាប់វិនិយោគិនបរទេសដែលក្នុងនោះមានវិនិយោ គិនប៉ូឡូញ។           នាយប់ថ្ងៃដដែល អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គ លិកស្ថានទូតនិងដំណាងសហគមន៍ជនវៀតណាមនៅប៉ូឡូញផងដែរ៕