វៀតណាមជានិច្ចកាលស្វាគមន៍បណ្ដាអង្គភាពអាជីវកម្ម EU
07/04/2015 11:50
Vovworld-នារសៀលថ្ងៃទី៧មេសានៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung

វៀតណាមជានិច្ចកាលស្វាគមន៍បណ្ដាអង្គភាពអាជីវកម្ម EU (VGP) Vovworld-នារសៀលថ្ងៃទី៧មេសានៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយប្រធានគណៈ កម្មាធិការពាណិជ្ជកម្មអន្តរជាតិ រដ្ឋសភាអឺរ៉ុប Bernd Lange ដែលកំពុងបំពេញ ទស្សនកិច្ចនៅវៀតណាម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរ EU សំរេច ការអនុម័តលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដិពីកិច្ចសហប្រតិបត្តិការនិងដៃគូលើគ្រប់ វិស័យ (PCA) ទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារយ៉ាងពេញលេញ ជាដើម។ លោក Nguyen Tan Dung បានស្នើរក្នុងការចរចារ FTA EU ត្រូវសកម្មពិនិត្យទៅ លើសមត្ថភាពអភិវឌ្ឍន៍នៅទាបរបស់វៀតណាម គិតគូយកចិត្តទុកដាក់ទៅលើផល ប្រយោជន៍សមស្របរបស់វៀតណាមចំពោះមុខទំនិញកសិផលជលផលស្បែកជើង ជាដើម។ លោក Nguyen Tan Dung បានអះអាងនូវកិច្ចសន្យាថា វៀតណាមជានិច្ចកាល ស្វាគមន៍និងបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្ម EU មកវិនិយោគ អាជីវកម្មយូរអង្វែងនិងជោគជ័យនៅវៀតណាម។ រីឯលោក Bernd Lange បានអះអាងថា EU ជានិច្ចកាលគោរពការជំរុញទំនាក់ ទំនងសហប្រតិបត្តិការជាមួយវៀតណាម ហេតុនេះហើយគណៈកម្មាធិការពាណិជ្ជកម្ម អន្តរជាតិសភាអឺរ៉ុបនឹងយកចិត្តទុកដាក់ទៅលើសំណើររបស់វៀតណាម ក្នុងនោះមាន ការពិនិត្យទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សារពេញលេញសំរាប់វៀតណាមក៏ដូចជា អនុម័តទៅលើ PCA។ លោកក៏បានជឿជាក់ថា FTA រវាង EU និងវៀតណាមនឹងបាន ចុះហត្ថលេខាពីព្រោះថា នេះជាកិច្ចព្រមព្រៀងលើគ្រប់វិស័យនាំមកនូវផលប្រយោជន៍ ដ៏ធំធេងសំរាប់ភាគីទាំងពីរនិងជាមូលដ្ឋានដើម្បី EU និងវៀតណាមសហប្រតិបត្តិការ ស៊ីជម្រៅនិងប្រសិទ្ធភាព៕
Related






