VOV WorldVOV World
វៀតណាមជាប់ឆ្នោតចូលក្រុមប្រឹក្សាសិទ្ធមនុស្សអ.ស.ប
13/11/2013 07:44
វៀតណាមជាប់ឆ្នោតចូលក្រុមប្រឹក្សាសិទ្ធមនុស្សអ.ស.ប
ក្រុមប្រឹក្សាសិទ្ធមនុស្សអ.ស.បក្នុងកិច្ចប្រជុំ១ (រូបថតៈ dantri.vn) (VOVworld)-នាថ្ងៃទី១២វិច្ឆិកា មហាសន្និបាតអ.ស.បនីតិកាលទី៦៨បានដំណើ ការ ការបោះឆ្នោតជ្រើសតាំងសមាជិកថ្មីចំនួន១៤ប្រទេសរបស់ក្រុមប្រឹក្សាសិទ្ធិ មនុស្សអាណាត្តិ២០១៤-២០១៦។ដោយមានសម្លេងគាំទ្រចំនួន១៨៤លើ១៩៣ សម្លេងវៀតណាមបានជាប់ឆ្នោតដោយសម្លេងគាំទ្រខ្ពស់បំផុតក្នុងចំណោម១៤ ប្រទេសជាសមាជិកថ្មី និងក្លាយទៅជាសមាជិកក្រុមប្រឹក្សាសិទ្ធមនុស្សអ.ស.ប ជាលើកដំបូង។ នេះក៏ជាការទទួលស្គាល់របស់សហគមន៌អន្តរជាតិចំពោះរាល់ សមិទ្ធិរបស់វៀតណាមក្នុងការធានាសិទ្ធិរបស់ប្រជាជនលើគ្រប់វិស័យ។ ការ ដែលវៀតណាមជាប់ឆ្នោត ដោយមានសម្លេងគាំទ្រខ្ពស់បំផុត ក៏បានបង្ហាញ ពីតួនាទីនិងគិត្យានុភាពរបស់ វៀតណាមលើឆាកអន្តរជាតិ។         ក្នុងឳកាសនេះដែរ អ្នកយកព័ត៌មាននៃវិទ្យសម្លេងវៀតណាមបានមាន ការ សម្ភាសរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ។ យើងខ្ញុំនឹង ដកស្រងខ្លឹមសានៃការសម្ភាសនេះបន្ទាប់ពីផ្នែកព័ត៌មាន។ សូមអញ្ជើញលោក អ្នកនាងតាម​ដានស្តាប់៕