វៀតណាមជាសសរសំខាន់ក្នុងគោលនយោបាយ “សកម្មភាពឆ្ពោះទៅទិសខាងកើត” របស់ឥណ្ឌា
03/09/2016 08:24
(VOVworlr)-ចំពោះមុខដំណើរទស្សនកិច្ចវៀតណាមជាផ្លូវការ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានអញ្ជើញឆ្លើយសម្ភាសន៍

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi (VOVworlr)-ចំពោះមុខដំណើរទស្សនកិច្ចវៀតណាមជាផ្លូវការ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានអញ្ជើញឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាម ប្រចាំនៅឥណ្ឌា។ លោក Modi បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចវៀតណាមលើក នេះ គឺសំដៅបង្កើនចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ រវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីឥណ្ឌាក៏បានឲ្យដឹងថា ក្នុងដំណើរ ទស្សន កិច្ចវៀតណាមលើកនេះ ភាគីទាំងពីរនឹងពិភាគ្សាលើប្រធានបទជាច្រើនដែល ពាក់ព័ន្ធទៅនឹងទំនាក់ទំនងទ្វេភាគីនិងពហុភាពរវាងប្រទេសទាំងពីរ ក្នុងនោះ ផ្តោត សំខាន់លើការជម្រុញវិស័យពាណិជ្ជកម្ម។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi បាន អះអាងថា ឥណ្ឌាមានបំណងបង្កើនការវិនិយោគចូលវៀតណាម។ហើយឥណ្ឌាក៏មាន បំណង អញ្ជើញវៀតណាមងាកមកឥណ្ឌាដោយចាត់ទុកដូចជាទីមកដល់វិនិយោគគួរ ឲ្យទាក់ ទាញដែរ។ ស្តីពីគោលនយោបាយ “សកម្មភាពឆ្ពោះទៅទិសខាងកើត” លោក Modi បានឲ្យដឹងថា គោលនយោបាយនេះរបស់ឥណ្ឌា គឺសំដៅបង្កើតឡើងនូវទំនាក់ ទំនងដៃ គូជាមួយប្រទេសជិតខាងនៃភាគខាងកើតដែលក្នុងនោះមានកិច្ចសហប្រតិ បត្តិការ សន្តិសុខ យុទ្ធសាស្ត្រ នយោបាយ ការពារជាតិ និងប្រឆាំងភេរវកម្ម ទន្ទឹម ជាមួយគ្នា នោះគឺទំនាក់ទំនងអំពីសេដ្ឋកិច្ចផងដែរ៕
Related






