VOV WorldVOV World
វៀតណាមជាដៃគូពាណិជ្ជកម្មសំខាន់របស់អាហ្សង់ទីន
04/09/2016 07:28
(VOVworld)-គេហទំព័រ Acercando Maciones របស់ អាហ្សង់ទីន នាពេលថ្មីៗនេះបាន ចុះផ្សាយអត្ថបទសរសេររបស់អ្ន​កកាសែត Julio Sevares
វៀតណាមជាដៃគូពាណិជ្ជកម្មសំខាន់របស់អាហ្សង់ទីន
វៀតណាមជាដៃគូពាណិជ្ជកម្មសំខាន់របស់អាហ្សង់ទីន (VOVworld)-គេហទំព័រ Acercando Maciones របស់ អាហ្សង់ទីន នាពេលថ្មីៗនេះបាន  ចុះផ្សាយអត្ថបទសរសេររបស់អ្ន​កកាសែត Julio Sevares ដោយបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម ក៏ដូចជាឱកាសបង្កើនការផ្លាស់ប្តូរ ពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។ ក្នុងអត្ថបទនេះ អ្នកកាសែត Sevares បានសង្កត់ ធ្ងន់ថា នាប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមទទួលបានកំណើនសេដ្ឋកិច្ចជាបធ្យមគឺ ៦,៥% ជាអត្រាមួយក្នុងចំណោមអត្រាខ្ពស់លើពិភពលោក។​អ្នកកាសែតរូបនេះបានអះអាង ថា សមិទ្ធិដែលវៀតណាមទទួលបាននោះគឺដោយសារវិស័យសេដ្ឋកិច្ចឯកជនមាន ការ អភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ អ្នកកាសែត Sevares ពិនិត្យថា វៀតណាមជាដៃគូ ពាណិ ជ្ជកម្មសំខាន់របស់ អាហ្សង់ទីន។​នាពេលអនាគត អាហ្សង់ទីនអាចបង្កើន តម្លៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីតាមរយៈការនាំចេញសាច់គោ សាច់មាន់ ផ្លៃឈើ ទឹកដោះគោនិងឧសថមួយ ចំនួនទៅកាន់វៀតណាម។​លោករូបនេះក៏បានអំពាវនាវ អង្គភាពអាជីវកម្ម អាហ្សង់ទីន ឆ្លៀតយកឱកាសនេះដើម្បីបង្កើនការផ្លាស់ប្តូរពាណិ ជ្ជកម្មនិងវិនិយោគជាមួយវៀត ណាមផងដែរ៕