វៀតណាមឈរលំដាប់ថ្នាក់ទី៣នៅអាស៊ាន Para Games 8

(VOV)_នាព្រឹកថ្ងៃទី៥ ធ្នូ ​កីឡាករ Le Van Cong និងកីឡាករ Nguyen Binh An
ដណ្ដើមបានមេដាយមាសចំនួន២គ្រឿង ក្នុងការប្រកួតជើង​ឯកលើក​ដុំដែក​ អាស៊ាន
Para Games 8 ដែលកំពុងប្រព្រឹត្តទៅនៅសិង្ហបុរី។ ​គិតមក​ដល់ពេលនេះ ក្រុមកីឡាករពិការវៀតណាមដណ្ដើមបានមេដាយមាសចំនួន១៤គ្រឿង ឈរលំដាប់​ថ្នាក់ទី៣
បន្ទាប់ពីក្រុមកីឡាករថៃ និងឥណ្ឌូនេស៊ី៕