វៀតណាមឈរលំដាប់ថ្នាក់ទី៥៥នៅតារាងចំណាត់ថ្នាក់សន្ទស្សន៍នៃភាពរុងរឿង
03/11/2015 08:46
(VOVworld)-តាមសន្ទស្សន៍នៃភាពរុងរឿង២០១៥ (2015 Prosperity Index) របស់វិទ្យាស្ថាន Legatum

(VOVworld)-តាមសន្ទស្សន៍នៃភាពរុងរឿង២០១៥ (2015 Prosperity Index) របស់ វិទ្យាស្ថាន Legatum មានទីតាំងនៅក្រុងឡុង បានប្រកាសនាថ្ងៃទី២ វិច្ឆិកាថា ប្រ ទេសន័រវែសបានទទួលស្គាល់ជាប្រទេសសម្បូរុងរឿងបំផុត លើពិភពលោកឆ្នាំទី ៧បន្តបន្ទាប់ ខណៈដែលប្រទេសជិតខាងអឺរ៉ុបខាងជើង ដូចជាដាណឺម៉ាក់និងស្វីស ក៏ស្ថិតក្នុងចំណោមប្រទេសចំនួន៥ដែលនាំមុខ ក្នុងតារាងរៀបចំណាត់ថ្នាក់ ១៤២ប្រទេសលើពិពិភពលោក។ វិទ្យាស្ថាន Legatum បានរៀបចំណាត់ថ្នាក់ដោយ ឈរលើបទដ្ឋានចំនួន៨ តាមនោះ បណ្តាប្រទេសអ៊ឺរ៉ុបខាងជើងស្ថិតនៅដើមតា រាងនេះ ដោយមាន ចំណាត់ថ្នាក់ខ្ពស់លើវិស័យអប់រំ សេដ្ឋកិច្ច ឬចំណូលមធ្យម សុខាភិបាលឬសុខុមាលភាពសង្គម។ ការពិនិត្យនេះរបស់វិទ្យាស្ថាន Legatum ក៏បានវាយតម្លៃនូវការងើប ឡើងវិញរបស់ បណ្តាខឿនសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍។ ក្នុងចំណោមនោះ សឹង្ហបុរីឈរលំដាប់ថ្នាក់ទី១៧។ ឥណ្ឌូនេស៊ីឈរលំដាប់ថ្នាក់ទី៦៩ ហើយ វៀតណាមឈរលំដាប់ថ្នាក់ទី៥៥ក្នុងតារាង នេះ៕
Related
More




