វៀតណាមជំរុញទំនាក់ទំនងសហប្រតិបតិ្តការជាមួយគណៈបក្សកុម្មុយនីស្តអ៊ីតាលី
14/07/2015 10:30
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារ នៅអ៊ីតាលីនាថ្ងៃទី១៣ កក្កដា គណៈប្រតិភូនៃគណៈ កម្មាធិការឃោសនានិងអប់រំមជ្ឈឹមវៀតណាមបានជួប ធ្វើការជាមួយគណៈបក្សកុម្មុយនីស្តអ៊ីតាលី។

ទិដ្ឋភាពនៃជំនួបធ្វើការរវាងគណៈប្រតិភូនៃប្រទេសទាំង២ (រូបថត៖vietnamplus) (VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅអ៊ីតាលីនាថ្ងៃទី១៣ កក្កដា គណៈប្រតិភូនៃគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមវៀតណាមបានជួបធ្វើការ ជាមួយគណៈបក្សកុម្មុយនីស្តអ៊ីតាលី។នៅទីនេះ អនុប្រធានគណៈកម្មា ធិការ ឃោសនានិងអប់រំមជ្ឈឹមវៀតណាមលោក Vu Ngoc Hoang បានអះអាងថា រាល់ សមិទ្ធិដែលវៀតណាមទទួលបាននាពេលថ្មីៗនេះ គឺអាស្រ័យដោយសារគោលមា គ៌ា ផ្លាស់ប្ដូរថ្មីដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនីស្តវៀតណាម ហើយជាលទ្ធផលនៃដំ ណើរ ការស្រាវជ្រាវ ខិតខំប្រឹងប្រែងរបស់បក្សនិងប្រជាជនវៀតណាមផងដែរ។ លោក Vu Ngoc Hoang ជឿជាក់ថា គណៈបក្សកុម្មុយនីស្តអ៊ីតាលីនឹងបន្តខំប្រឹងប្រែង ដោយឥតឈប់ឈរដើម្បីអនុវត្តល្អនូវការទទួលខុសត្រូវដ៏ធំធេងរបស់ខ្លួន ដែល ជាគណៈបក្សនាំមុខ ជាកន្លែងពឹងផ្អែករបស់កម្លាំងកម្មករនិងប្រជាពលករអ៊ីតាលី។ រីឯខ្លួនវិញ លេខាមជ្ឈឹមគណៈបក្សកុម្មុយនីស្តអ៊ីតាលីលោក Maurizio Musolino មាន គោលបំណងថា បក្សទាំង២នឹងបន្តសហប្រតិបតិ្តការយ៉ាងស្អិតរមួត បង្កើនការ ផ្លាស់ប្ដូរអំពីមេរៀនបទពិសោធន៍ក្នុងដំណើរការអភិវឌ្ឍន៍ ក្នុងនោះមានវិស័យ ឃោសនាកិច្ចការបរទេស៕
Related






