VOV WorldVOV World
វៀតណាមជម្រុញការកសាងបរិយាកាសធ្វើអាជីវកម្មសុចរិត
12/04/2017 10:38
(VOVworld)- សិក្ខាសាលា ស្តីពី “ជម្រុញការកសាងបរិយាកាសធ្វើអាជីវកម្ម សុចរិតនៅវៀតណាម” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២មេសានៅទីក្រុងហាណូយ។ អង្គសិក្ខាសាលានេះ បានចាត់ទុកថា
វៀតណាមជម្រុញការកសាងបរិយាកាសធ្វើអាជីវកម្មសុចរិត
ទិដ្ឋភាពនៃសិក្ខាសាលា (VOVworld)- សិក្ខាសាលា ស្តីពី “ជម្រុញការកសាងបរិយាកាសធ្វើអាជីវកម្ម សុចរិត នៅវៀតណាម” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២មេសានៅទីក្រុងហាណូយ។ អង្គសិក្ខា សាលានេះ បានចាត់ទុកថា ដើម្បីអនុវត្តការបង្ការប្រឆាំងអំពើពុករលួយនោះ គឺចាំបាច់ ត្រូវមានការរួមសហការ រវាងស្ថាប័នមានសមត្ថកិច្ចជាមួយអង្គភាពអាជីវកម្ម។ ការ ជម្រុញកសាងបរិយាកាស ធ្វើអាជីវកម្មសុចរិតនឹងនាំមកផលប្រយោជន៍ជាក់ស្តែង សម្រាប់អង្គភាពអាជី វកម្ម ដូចជា បង្កើនចំណូល ទាក់ទាញអតិថិជន និងការពារ ពាណិជ្ជសញ្ញាឲ្យអង្គ ភាពអាជីវកម្មជាដើម។ តាមនោះ តំណាងជាច្រើនបានចាត់ទុក ថា ប្រសិនបើចង់ អនុវត្តការងារបង្ការប្រឆាំងអំពើពុករលួយប្រកបដោយជោគជ័យ គឺត្រូវមានការចូលរួម របស់ភាគីពាក់ព័ន្ធជាច្រើន ក្នុងនោះមានទាំងការទទួលខុសត្រូវ របស់អង្គភាពអាជីវ កម្មទៀតផង។ លោកស្រី Nguyen Thi Kieu Vien នាយិការអង្គការ តម្លាភាពអន្តរ ជាតិនៅវៀតណាមបានឲ្យដឹងថា៖         “នាបច្ចុប្បន្ន តួនាទីរបស់អង្គភាពអាជីវកម្មក្នុងការជម្រុញសច្ចៈយុត្តិធម៌កំពុង បានបង្កើនទាំងក្នុងស្ថានភាពជាក់ស្តែងនិងវិស័យច្បាប់។ ហេតុដូច្នេះ គប្បីអនុវត្ត សកម្មភាពទាក់ទងផ្ទាល់ជាមួយអង្គភាពអាជីវកម្មឬដៃគូពាក់ព័ន្ធនានា ដើម្បីឈាន ដល់ការជម្រុញបរិយាកាសធ្វើអាជីវកម្មបើកទូលាយ ជាពិសេសឆ្ពោះទៅការកាត់  បន្ថយឬលុបបំបាត់អំពើពុករលួយទាំងស្រុង”៕