VOV WorldVOV World
វៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្ដាតំបន់ជប៉ុន
15/01/2016 10:08
(VOV)_ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៤ និងទី១៥ មករា គណៈប្រតិភូស្ថានទូតវៀតណាមប្រចាំនៅជប៉ុន ដឹកនាំដោយភារៈធារី​ Nguyen Truong Son បានទៅបំពេញទស្សនកិច្ចនៅខេត្ត Gunna។
វៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្ដាតំបន់ជប៉ុន
វៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្ដាតំបន់ជប៉ុន (VOV)_ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៤ និងទី១៥ មករា គណៈប្រតិភូស្ថានទូត វៀតណាមប្រចាំនៅជប៉ុន ដឹកនាំដោយភារៈធារី​ Nguyen Truong Son បានទៅបំពេញ ទស្សនកិច្ចនៅខេត្ត Gunna។ នៅទីនេះ គណៈប្រតិភូបានជួបសន្ទនាជាមួយអភិបាលខេត្ត លោក Osawa Masaaki និងប្រធាន​ក្រុមប្រឹក្សារប្រជាជនខេត្ត Iwai Hitoshi និង ទៅទស្សនាសហគ្រាសឆ្នើម​មួយចំនួនរបស់ខេត្កដែលកំពុងវិនិយោគនៅវៀតណាម  ឬកំពុងទទួលយកសិក្ខាកាមវៀតណាម​ធ្វើការ។  ថ្លែងមតិនៅទីនេះ លោក​  Nguyen Truong Son បានអះអាងថា៖​រដ្ឋាភិបាល គ្រប់ក្រសួង ស្ថាប័ន តំបន់ និងសហគ្រាសវៀតណាមមានគោលបំ​ណងជំរុញកិច្ច សហប្រតិបត្តិការជាមួយតំបន់នានានៅជប៉ុន វាយតំលៃខ្ពាស់ចំពោះភាពសកម្ម របស់សហគ្រាសខេត្ត Gunma និងសន្យាថា៖ ស្ថានទូតនឹងសកម្ម​ស​ហប្រតិបត្តិ ការជាមួយរដ្ឋអំណាច និងសហគ្រាសខេត្ត Gunma ជំរុញកិច្ច​សហប្រតិបត្តិការ​​ ដើម្បីភាគីទាំងពីមានផលប្រយោជន៍ដូចគ្នា៕