វៀតណាមជួយជ្រោមជ្រែងទិវាស្បៀងអាហារពិភពលោកនៅវៀតណាម
15/10/2015 09:44
(VOVworld) - វៀតណាមកំពុងខិតខំប្រឹងប្រែងដើម្បី ឆ្ពោះទៅគោលដៅនោះគឺដល់ឆ្នាំ២០២០ បង្កើតប្រព័ន្ធ សន្តិសុខសង្គមសំរាប់ប្រជាជនគ្រប់រូបសំដៅធានាឲ្យ ប្រជាជនមានការងារធ្វើ ប្រាក់ចំណូលស្ថិរភាព ធានា ការជួយឧបត្ថម្ភជនមានជីវភាពរស់នៅ លំបាក

ប្រធានក្រុមតំណាង FAO ប្រចាំនៅវៀតណាមលោក JongHa Bae (អាវខ្មៅ) ពិនិត្យមើលរូបសណ្ឋានផលិតកម្មកសិកម្មនៅខេត្ត Lao Cai (រូបថត៖nongnghiep.vn) (VOVworld) - នាព្រឹកថ្ងៃទី១៥ តុលា នៅខេត្ត Lao Cai ភាគខាងជើងវៀតណាម បាន ប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាស្បៀងអាហារពិភពលោក។ទិវាស្បៀងអា ហារឆ្នាំនេះបានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់ពិសេសនៃប្រព័ន្ធសន្តិសុខសង្គម ក្នុងបុព្វហេតុកាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខស្បៀងអាហារនិង អាហារូបត្ថម្ភ ជាពិសេសនៅតំបន់ជនបទ។ថ្លែងមតិនៅទីនេះអនុរដ្ឋមន្រ្តីក្រសួង កសិកម្មនិងអភិ វឌ្ឍន៍ជនបទវៀតណាមលោក Le Quoc Doanh បានអះអាងថា៖ “វៀតណាមកំពុងខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅគោលដៅនោះគឺដល់ឆ្នាំ២០២០ បង្កើតប្រព័ន្ធសន្តិសុខសង្គមសំរាប់ប្រជាជនគ្រប់រូបសំដៅធានាឲ្យប្រជាជនមាន ការងារធ្វើ ប្រាក់ចំណូលស្ថិរភាព ធានាការជួយឧបត្ថម្ភជនមានជីវភាពរស់នៅលំ បាក ជនពិការនិងជនក្រីក្រ ធានាឲ្យប្រជាជនទទួលបានសេវាកម្មសង្គមជាសារ វ័ន្តដូចជា សុខាភិបាល អប់រំ លំនៅដ្ឋាន ទឹកស្អាត រួមចំណែកកាត់បន្ថយភាពក្រីក្រ ដោយនិរន្តភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។វៀតណាមសន្យានឹងប្រមូលផ្ដុំគ្រប់ ប្រភពកម្លាំងអនុវត្តប្រកបដោយជោគជ័យនូវរបៀបវារៈ២០៣០និងគោលដៅ អភិវឌ្ឍន៍ដោយនិរន្តរភាពនានារបស់អង្គការសហប្រជាជាតិ”៕
Related






