VOV WorldVOV World
វៀតណាមជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដីឆ្នាំ២០១៧
05/03/2017 08:23
(VOVworld) - នាព្រឹកថ្ងៃទី៥ មិនា នៅរដ្ឋធានីហាណូយ ក្រសួងឧស្សាហពាណិជ្ជ កម្មវៀតណាមបានបំផុស ជាផ្លូវការយុទ្ធនាការម៉ោងផែនដីឆ្នាំ២០១៧នៅវៀត ណាមក្រោមប្រធានបទ “បិទភ្លើងបើកអនាគត”។
វៀតណាមជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដីឆ្នាំ២០១៧
(VOVworld) - នាព្រឹកថ្ងៃទី៥ មិនា នៅរដ្ឋធានីហាណូយ ក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមបានបំផុសជាផ្លូវការយុទ្ធនាការម៉ោងផែនដីឆ្នាំ២០១៧នៅ វៀតណាមក្រោមប្រធានបទ “បិទភ្លើងបើកអនាគត”។តាមនោះ រដ្ឋធានីហាណូយ ទីក្រុងហូជីមិញ ទីក្រុងដាណាំងនិងខេត្តក្រុងចំនួន៦០ផ្សេងទៀតនឹងបិទភ្លើងដោយ ព្រមៗគ្នាចាប់ពីវេលាម៉ោង៨និង៣០នាទីយប់ដល់វេលាម៉ោង៩និង៣០នាទីថ្ងៃទី ២៥ មិនា ខាងមុខ។ ទិដ្ឋភាពនៃពិធីបំផុសយុទ្ធនាការម៉ោងផែនដី២០១៧ (រូបថត៖VOV) ពិធីបំផុសយុទ្ធនាការម៉ោងផែនដីឆ្នាំ២០១៧ទាក់ទាញការចូលរួមរបស់និស្សិត យុវជនស្ម័គ្រចិត្តរាប់ពាន់នាក់ដោយមានសកម្មភាពដ៏សម្បូរបែប។លោក Hoang Cong Minh និស្សិតសាលាជាន់ខ្ពស់សុខាភិបាលហាណូយបានចែករំលែកថា៖ “ឆ្នាំនេះគឺឆ្នាំដំបូងខ្ញុំចូលរួមកម្មវិធីម៉ោងផែនដី។នេះជាកម្មវិធីមានអត្ថន័យដ៏ សំខាន់ ដោយសារជួយសន្សំសម្ចៃថាមពលអគ្គីសនី កាត់បន្ថយឧស្ម័នបញ្ចេញ ចោលនិងការពារបរិស្ថាន។ក្រៅពីនោះ កម្មវិធីនេះក៏ជួយមិត្តវ័យក្មេងខិតមកជិត ជាមួយគ្នាដើម្បីគោលដៅរួមទៀតផង”។ នេះជាឆ្នាំទី៩ហើយដែលព្រឹត្តិការណ៍ម៉ោងផែនដីត្រូវបានរៀបចំឡើងនៅ វៀតណាម។លោក Trinh Quoc Vu ប្រធាននាយកដ្ឋានវិទ្យាសាស្ត្របច្ចេកវិទ្យានិង សន្សំសម្ចៃថាមពល ក្រសួងឧស្សាហពាណិជ្ជកម្មបានឲ្យដឹងថា៖ “កម្មវិធីម៉ោងផែនដីមិនត្រឹមតែបានបង្ហាញក្នុងរយៈពេលមួយម៉ោងបិទភ្លើង នោះ ប៉ុណ្ណោះទេ ថែមទាំងចាំបាច់ត្រូវប្រព្រឹត្តទៅក្នុងពេញមួយឆ្នាំទៀតផង។ ក្រោយពី យុទ្ធនាការម៉ោងផែនដី យើងខ្ញុំមានគោលបំណងថា ប្រជាជន សហ គ្រាសទាំង មូលរួមដំណើរជាមួយក្រសួងឧស្សាហពាណិជ្ជកម្មក្នុងការសន្សំ សម្ចៃថាមពល និងការពារបរិស្ថាន”៕