VOV WorldVOV World
វៀតណាមខិតខំប្រឹងប្រែងទទួលបានតំលៃប្រាក់នាំចេញចំនួន ១៦៥ ពាន់ លានដុល្លាអាមេរិក
31/12/2014 11:00
(VOVworld) – ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានដាក់ចេញគោលដៅទទួល ឲ្យបានតំលៃប្រាក់នាំចេញចំនួន ១៦៥ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៥ ព្រមទាំង អនុវត្តគំរោង ការណ៍រៀបចំរចនាសម្ព័ន្ធផ្នែកឧស្សាហពាណិជ្ជកម្មឡើងវិញ ប្រកបដោយប្រសិទ្ធភាពបើកទូលាយទីផ្សារដោះស្រាយការលំបាកសំរាប់អង្គភាព អាជីវកម្មឆ្ពោះទៅការនាំចេញដ៏ចីរភាព។
វៀតណាមខិតខំប្រឹងប្រែងទទួលបានតំលៃប្រាក់នាំចេញចំនួន ១៦៥ ពាន់ លានដុល្លាអាមេរិក
វៀតណាមខិតខំប្រឹងប្រែងទទួលបានតំលៃប្រាក់នាំចេញចំនួន ១៦៥ ពាន់ លានដុល្លាអាមេរិក (Image: VNA) (VOVworld) – ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានដាក់ចេញគោលដៅទទួល ឲ្យបានតំលៃប្រាក់នាំចេញចំនួន ១៦៥ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៥ ព្រមទាំង អនុវត្តគំរោង ការណ៍រៀបចំរចនាសម្ព័ន្ធផ្នែកឧស្សាហពាណិជ្ជកម្មឡើងវិញប្រកបដោយ ប្រសិទ្ធភាពបើកទូលាយទីផ្សារដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្មឆ្ពោះទៅ ការនាំចេញដ៏ចីរភាព។ នេះគឺជាព័ត៌មានដែលត្រូវបាននាំចេញនៅសន្និសីទបូកសករុប ការងារសកម្មភាពនៃផ្នែកឧស្សាហពាណិជ្ជកម្មឆ្នាំ ២០១៤ និងលាតត្រដាងអ​នុវត្តភារ កិច្ចក្នុងឆ្នាំ ២០១៥ ដែលត្រូវបានរៀបចំឡើង នាថ្ងៃទី ៣១​ ធ្នូ ។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang បានលើកច្បាស់ ថា៖ “ក្នុងឆ្នាំ ២០១៥ យើងនឹងបន្តស្វែងរកដំណោះស្រាយការលំបាកសំរាប់អង្គភាព អាជីវកម្ម ជាពិសេសគឺការយកចិត្តទុកដាក់ដល់អង្គភាពអាជីវកម្មទ្រង់ទ្រាយមធ្យម និងតូចដើម្បីអង្គភាពអាជីវកម្មមានភាពងាយស្រួលក្នុងផលិតកម្មអាជីវកម្មនិងមាន បន្ថែមទីផ្សារនៅក្នុងនិងក្រៅប្រទេស។ ទី ២ គឺ៖ បន្តស្វេងរកវិធានការបង្កើនកំណើន នៃការនាំចេញថែមទៀត។ ដោយសារ វិស័យពាណិជ្ជកម្មក្រៅប្រទេសដើរតួនា ទីសំខាន់ក្នុងខឿនសេដ្ឋកិចច្ចបច្ចុប្បន្ន។ ដោយហេតុនេះ គោលដៅបង្កើន ១០% នៃ កំណើននាំចេញបើប្រៀបនឹងឆ្នាំ ២០១៤ គឺភារកិច្ចសំខាន់មួយដែលផ្នែកឧស្សាហ ពាណិជ្ជកម្មវៀតណាមត្រូវអនុវត្តក្នុងឆ្នាំ ២០១៥៕”

More