VOV WorldVOV World
វៀតណាមខំប្រឹងប្រែងបង្កើនអត្រាសមាជិការក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន
31/12/2014 11:36
(VOVworld) - នាព្រឹកថ្ងៃទី៣១ ធ្នូ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើកម្មវិធីសហការ រវាងគណៈអចិន្រ្តៃនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាមជាមួយអង្គប្រធានមជ្ឈឹមសម្ព័ន្ធ សមាគមនារីវៀតណាម។
វៀតណាមខំប្រឹងប្រែងបង្កើនអត្រាសមាជិការក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន
ពិធីចុះហត្ថលេខារវាងស្ថាប័នទាំង២ (រូបថត៖CPV) (VOVworld) - នាព្រឹកថ្ងៃទី៣១ ធ្នូ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីចុះ ហត្ថលេខាលើកម្មវិធីសហការរវាងគណៈអចិន្រ្តៃនៃគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមជាមួយអង្គប្រធានមជ្ឈឹមសម្ព័ន្ធសមាគមនារីវៀត ណាម។កម្មវិធីនេះគឺសំដៅបង្កើនកិច្ចសហការដ៏ស្អិតរមួតរវាងស្ថាប័នទាំង២នេះ ក្នុងការសេនាធិការអំពីការងារកម្មាភិបាលនារី រួមចំណែកបង្កើនអត្រាសមាជិការ ក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១។ភាគី ទាំង២នឹងសហការក្នុងការឧទ្ទេសនាមប្រភពធនធានមនុស្សជានារី ចូលរួមក្នុង ការឈរឈ្មោះតំណាងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ លើកកំពស់ សមត្ថភាពរបស់កម្មាភិបាលជានារី និងកសាងបណ្ដាញកម្មាភិបាលជានារីទៀត ផង៕

More