វៀតណាមខំប្រឹងប្រែងបណ្តុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករចំនួន ៥ លាន ៥ សែននាក់ក្នុងដំណាក់កាល ២០១៦-២០២០
16/02/2016 10:34
(VOVworld) – ក្នុងដំណាក់កាល ២០១៦-២០២០ វៀតណាមនឹងបណ្តុះបណ្ដាល សំរាប់ពលករនៅ ជនបទចំនួន ៥ លាន ៥ សែននាក់ ក្នុងនោះ ជួយឧបត្ថម្ភការងារ បណ្តុះបណ្ដាលនៅកំរិត ឧបថមនិងក្រោម ៣ ខែសំរាប់មនុស្សចំនួន ៣ លាន ២ សែននាក់។

វៀតណាមខំប្រឹងប្រែងបណ្តុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករចំនួន ៥ លាន ៥ សែននាក់ក្នុងដំណាក់កាល ២០១៦-២០២០ (Image: VNA) (VOVworld) – ក្នុងដំណាក់កាល ២០១៦-២០២០ វៀតណាមនឹងបណ្តុះបណ្ដាល សំរាប់ពលករនៅជនបទចំនួន ៥ លាន ៥ សែននាក់ ក្នុងនោះ ជួយឧបត្ថម្ភការងារ បណ្តុះបណ្ដាលនៅកំរិតឧបថមនិងក្រោម ៣ ខែសំរាប់មនុស្សចំនួន ៣ លាន ២ សែននាក់។ គោលដៅដែលបានដាក់ចេញគឺមាន ៨០% នៃពលករនៅជនបទនឹង ទទួលចំណាយខ្ពស់ថែមទៀត។ លោក Duong Duc Lan នាយកនាយកដ្ឋាន បណ្តុះបណ្ដាលចំណុះក្រសួងការងារធ្វើនិងសង្គមកិច្ចវៀតណាមបានឲ្យដឹងថា៖ «ពលករនៅជនបទនាបច្ចុប្បន្នស្រូបយក ៧៤% ពលករក្នុងសង្គមដែលភាគច្រើន មិនត្រូវបានបណ្តុះបណ្ដាលនៅឡើយ។ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង យើងគប្បីបណ្តុះបណ្ដាលកំលាំងពលករដ៏ល្អដើម្បីគេអាចបង្កើនទិន្នផលលើ វិស័យកសិកម្មក៏ដូចជាបង្កើតប្រភពធនធានមនុស្សនៅមជ្ឈណ្ឌលឧស្សាហកម្ម និងសេវ៉ាកម្ម។»
Related






