VOV WorldVOV World
វៀតណាមខំប្រឹងប្រែងសម្រេចការងារត្រៀមរៀបចំអោយ IPU
09/03/2015 10:19
(VOV)_ថ្លែងមតិនៅក្នុងពិធីបើកសម័យប្រជុំ លើកទី៣៦ គណៈកម្មាធិការ​ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម នាព្រឹកថ្ងៃទី៩ មិនា ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បានស្នើ៖
វៀតណាមខំប្រឹងប្រែងសម្រេចការងារត្រៀមរៀបចំអោយ IPU
សម័យប្រជុំ លើកទី៣៦ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម                 (VOV)_ថ្លែងមតិនៅក្នុងពិធីបើកសម័យប្រជុំ លើកទី៣៦ គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម នាព្រឹកថ្ងៃទី៩ មិនា ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បានស្នើ៖ គណៈចាត់តាំង IPU ១៣២ ត្រូវខំប្រឹងប្រែងសម្រេច​រាល់ការ ងារនៅ សល់ រួមសហការជាមួយលេខាធិការដ្ឋាន របស់ IPU គ្រប់ក្រសួង​ ស្ថាប័ន  និងទីក្រុងហាណូយ រៀបចំ IPU ប្រកបដោយជោគជ័យ ​រួមចំណែកលើកកំពស់ តួនាទី របស់វៀតណាមនិងរដ្ឋសភាវៀតណាមលើឆាក​អន្តរជាតិ។ លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖           “ ជាប្រទេសម្ចាស់ផ្ទះ យើងត្រូវផ្សាយរូបភាពទឹកដី មនុស្ស ប្រវត្តិសាស្ត្រ​ វប្បធម៌និងប្រពៃណីវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ និងនេះក៏គឺជាឱកាស​ដើម្បីយើងបញ្ជាក់ជាសមាជិកសកម្ម ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ។  ខ្ញុំស្នើគណៈចាត់តាំងគ្រប់ជាន់ថ្នាក់ត្រូវសកម្ម សម្រេចការងារនៅសល់។ ទន្ទឹម នឹងនោះ ​បណ្ដាសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតដែលអនុម័ត​នៅក្នុងជំនួប ពិភាក្សាជំនាញ ត្រូវបង្ហាញច្បាស់នូវគោលជំហរស្នេហាសន្តិភាព ប្រពៃណី  វប្បធម៌ ប្រវត្តិសាស្ត្រដ៏អង់អាច​ក្លា​ហានរបស់ប្រជាជនវៀតណាម ការរួសរាយ​រ៉ាក់ទាក់ ស្មារតីសហប្រតិបត្តិការ ​បើកទូលាយទំនាក់ទំនងជាមួយមិត្តភក្តិអន្តរ ជាតិ។”           ក៏ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វៀតណាម ​បានផ្តល់មតិចំពោះការត្រៀមរៀបចំអោយមហាសន្និបាត IPU លើកទី១៣២ ​៕