VOV WorldVOV World
វៀតណាមខំប្រឹងប្រែងដល់ឆ្នាំ ២០២០ ទទួលបានគោលដៅ ៩០% ប្រជាពលរដ្ឋចូលរួមការធានារ៉ាប់រងសុខាភិបាល
01/07/2016 10:34
(VOVworld) – ការធានារ៉ាប់រងសុខាភិបាលត្រូវបាន កំណត់ជាគ្រឹះស្ថានស្នូលក្នុងចំណោម គ្រឹះស្ថានសំខាន់ ក្នុងការធានាសន្តិសុខសង្គម។​
វៀតណាមខំប្រឹងប្រែងដល់ឆ្នាំ ២០២០ ទទួលបានគោលដៅ ៩០% ប្រជាពលរដ្ឋចូលរួមការធានារ៉ាប់រងសុខាភិបាល
វៀតណាមខំប្រឹងប្រែងដល់ឆ្នាំ ២០២០ ទទួលបានគោលដៅ ៩០% ប្រជាពលរដ្ឋចូលរួមការធានារ៉ាប់រងសុខាភិបាល (Image: VNA) (VOVworld) – ការធានារ៉ាប់រងសុខាភិបាលត្រូវបានកំណត់ជាគ្រឹះស្ថានស្នូលក្នុង ចំណោម គ្រឹះស្ថានសំខាន់ក្នុងការធានាសន្តិសុខសង្គម។​ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាមបាន ស្នើរឲ្យក្រសួងសុខាភិបាល ស្ថាប័នធានារ៉ាប់រងសង្គមវៀតណាមនិង គណៈកម្មាធិការប្រជា ជនខេត្តក្រុងក្នុងទូទាំងប្រទេសជំរុញយ៉ាងខ្លាំងល្បឿនអនុវត្ត គោលដៅធានារ៉ាប់រងសុខាភិ បាលសំរាប់ប្រជាជនទាំងមូល ហើយខំប្រឹងប្រែង ទទួលបានគោលដៅ ៧៩% ចំនួនប្រជាជន មានការធានារ៉ាប់រង ដល់ឆ្នាំ ២០២០  - ពី ៩០% ដល់ ៩៥%។ លោក  Le Van Phuc អនុប្រធានគណៈកម្មការអនុវត្តគោល នយោបាយធានារ៉ាប់រងសុខាភិបាល (ស្ថាប័នធានារ៉ាប់ រងសង្គមវៀតណាម) បាន ឲ្យដឹងថា៖         «វៀតណាមនឹងអនុវត្តយន្តការងាយស្រួលថែមទៀតក្នុងការចូលរួមធានា រ៉ាប់រងតាម គ្រួសារ។​ មនុស្សម្នាក់ៗអាចចូលរួមក្នុងពេលវេលាខុសពីគ្នាក្នុងឆ្នាំ សារពើព័ន្ធដែលបង្កលក្ខណៈងាយ ស្រួលសំរាប់ប្រជាពលរដ្ឋមិនចាំបាច់ចំណាយ ប្រាក់ច្រើនសំរាប់មនុស្សពី ៣ ឬ ៥ នាក់ទេ។ រដ្ឋអំណាចតំបន់គប្បីម្ចាស់ការ ថវិការដើម្បីជួយឧបត្ថម្ភជនលើខ្សែបន្ទាត់ក្រីក្រចូលរួមការធានារ៉ាប់រងសុខាភិបាល។ ក្រសួងអប់រំនិងបណ្តុះបណ្ដាលក៏គប្បីជំរុញឃោសនាអប់រំយ៉ាងម៉េចដើម្បីសិស្សានុសិស លើបន្ទាត់ក្រីក្រចូលរួមការធានារ៉ាប់រងសុខាភិបាលដោយគ្រប់គ្រាន់៕»