VOV WorldVOV World
វៀតណាមក្តាប់ជាប់ឱកាសពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី
15/06/2016 08:53
(VOVworld) – វៀតណាមក្តាប់ជាប់ឱកាសពីបណ្ដាកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី។ នេះគឺជាប្រធានបទ នៃសិក្ខាសាលាដែលក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម សហការជាមួយក្រុមធនគារពិភពលោកបានរៀបចំឡើង នាព្រឹកថ្ងៃទី ១៥ មិថុនា នៅទីក្រុងហាណូយ។
វៀតណាមក្តាប់ជាប់ឱកាសពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី
វៀតណាមក្តាប់ជាប់ឱកាសពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី (Image: VNA) (VOVworld) – វៀតណាមក្តាប់ជាប់ឱកាសពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជំនាន់ថ្មី។ នេះគឺជាប្រធានបទនៃសិក្ខាសាលាដែលក្រសួងឧស្សាហពាណិជ្ជកម្ម វៀតណាមសហការជាមួយក្រុមធនគារពិភពលោកបានរៀបចំឡើងនាព្រឹកថ្ងៃទី  ១៥ មិថុនា នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋម​ន្ត្រីវៀតណាម លោក Vuong Dinh Hue បានអះអាងថា៖         «រដ្ឋាភិបាលវៀតណាមកំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួន ដើម្បីស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ជំរុញការៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើង វិញលើគ្រប់ជ្រុងជ្រោយដោយមានបញ្ហាសំខាន់ៗដូចជា៖ ការរៀបចំរចនាសម្ព័ន្ធ សហគ្រាសរដ្ឋឡើងវិញ ការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធធនគារឡើងវិញដោយមាន បញ្ហាស្នូលគឺដោះស្រាយបំណូលខូចនិងស្ថាប័នឥណទានអន់ខ្សោយរួមជាមួយការ រៀបចំរចនាសម្ព័ន្ធឡើងវិញនូវ​កសិកម្មឧស្សាហកម្ម សេវ៉ាកម្មនិងវិស័យផ្សេងៗ ទៀត។ ការរក្សារស្ថិរភាពនៃខឿនម៉ាក្រូ សេដ្ឋកិច្ចនិងការរៀបចំរចនាសម្ព័ន្ធឡើង វិញខឿនសេដ្ឋកិច្ចប្រកបដោយជោគជ័យដោះស្រាយបំណុលខូចនិងធានាសុវត្ថិភាព បំណុលសាធារណៈគឺជាលក្ខ័ណ្ឌដំបូងបង្អស់និងជាគ្រិះស្ថានសំរាប់ការអភិវឌ្ឍន៍ឲ្យ បានខ្លាំងក្លានិង​និរន្តរភាពនាពេលខាងមុខ៕         រី​ឯខ្លួនវិញ លោកស្រី Victoria Kwa Kwa អនុប្រធានធានាគារពិភពលោក  (WB) ប្រចាំនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានអះអាងថា៖ «ពាណិជ្ជកម្មអន្តរជាតិបានបង្កើតឱកាសសំរាប់វៀតណាម មិនត្រឹមតែទាក់ទង ជាមួយ ទីផ្សារអន្តរជាតិ ប៉ុណ្ណោះទេ ថែមទាំង អាចប្រើប្រាស់បច្ចេកវិទ្យានិងការ ផ្តើមគំនិតពីប្រទេស ផ្សេងៗ។ ប៉ុន្តែ សារៈសំខាន់មួយទៀតគឺពាណិជ្ជកម្មគឺជាស្តង់ ដាប្រៀបជ្រៀបមួយ តាមរយៈនោះយើងអាចឃើញបាននូវសមត្ថភាពប្រកួត ប្រជែងលើឆាកអន្តរជាតិរបស់វៀតណាម។ WB សន្យានឹង ជួយឧបត្ថម្ភវៀតណាម ក្នុងការខំប្រឹងប្រែងអនុវត្តអតិបរមាបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជំនាន់ថ្មី៕ »