វៀតណាមឡាវនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ
31/10/2015 07:51
Vovworld-ទទួលសេចក្តីអញ្ចើញរបស់ក្រសួងសន្តិសុខ ឡាវ គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាម

វៀតណាមឡាវនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ (baotintuc.vn) Vovworld-ទទួលសេចក្តីអញ្ចើញរបស់ក្រសួងសន្តិសុខឡាវ គណៈប្រតិភូ ជាន់ខ្ពស់ក្រសួងនគរបាលវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ទោ Dang Van Hieu អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមនិងគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ កម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ឌុលគឿនអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានទៅ បំពេញទស្សនកិច្ចនិងចូលរួមការជួបប្រាស្រ័យផ្លាស់ប្តូរបទពិសោធន៍កិច្ចការធានា សន្តិសុខរវាងក្រសួងសន្តិសុខនៃប្រទេសទាំង៣ឡាវវៀតណាមកម្ពុជានៅរដ្ឋធានី វៀងច័ន្ទចាប់ពីថ្ងៃទី៣០តុលាដល់ថ្ងៃទី១១វិច្ឆិកា។ ក្នុងឱកាសដំណើរទស្សនកិច្ចលើក នេះ គណៈប្រតិភូវៀតណាមនិងកម្ពុជាបានជួបសម្ដែងការគួរសមរដ្ឋមន្ត្រីក្រសួង សន្តិសុខឡាវលោក Somkeo Silavong។ លោក Somkeo Silavong បានវាយតំលៃខ្ពស់ ការជួបប្រាស្រ័យផ្លាស់ប្តូរបទពិសោធន៍រវាងក្រសួងសន្តិសុខនៃប្រទេសទាំងបី រួម ចំណែកសំខាន់ជំរុញបង្កើនទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងក្រសួងទាំង បីកាន់តែជិតស្និទ្ធនិងអភិវឌ្ឍន៍ល្អប្រសើរថែមទៀត៕
Related






