វៀតណាមមានគោលបំណងជំរុញកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យជាមួយចក្រភពអង់គ្លេស
10/09/2015 08:01
(VOVworld) - នេះជាការអះអាងរបស់ ឧបនាយករដ្ឋ មន្រ្តីវៀតណាមលោក Vu Van Ninh នៅជំនួបសន្ទនា ជាមួយឌួច David Terence Puttman បេសកជនពិសេស ផ្នែកពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីអង់គ្លេស នា រសៀលថ្ងៃទី៩ កញ្ញា នៅរាជធានីឡុងដ៍របស់អង់គ្លេស។

លោកឧបនាយករដ្ឋមន្រ្តី Vu Van Ninh ជូនអំណោយអនុស្សាវរីយ៍សំរាប់ឌួច David Terence Puttnam (រូបថត៖Vietnamplus) (VOVworld) - រដ្ឋាភិបាលវៀតណាមមានគោលបំណងជំរុញកិច្ចសហប្រតិបតិ្តការ លើច្រើនវិស័យដែលចក្រភពអង់គ្លេសមានឧត្តមភាព។នេះជាការអះអាងរបស់ឧប នាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh នៅជំនួបសន្ទនាជាមួយឌួច David Terence Puttman បេសកជនពិសេសផ្នែកពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីអង់គ្លេស នារសៀលថ្ងៃទី៩ កញ្ញា នៅរាជធានីឡុងដ៍របស់អង់គ្លេស។លោក Vu Van Ninh បាន អះអាងថា រដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈងាយស្រួលសំរាប់ អង្គភាពអាជី វកម្មបរទេសនិយាយរួមនិងអង្គភាពអាជីវកម្មអង់គ្លេសនិយាយដោយឡែកមកវិនិ យោគនៅវៀតណាម។ រីឯខ្លួនវិញ ឌួច David Terence Puttnam បានអះអាងថា ចក្រ ភពអង់គ្លេសកំពុង ខំប្រឹងប្រែងដើម្បីក្នុងរយៈពេល២ឆ្នាំខាងមុខ ប្រទេសនេះនឹង ស្ថិតនៅក្នុងតូប១០ ប្រទេសនិងតំបន់ដែនដីវិនិយោគនៅវៀតណាម។ ចក្រភពអង់គ្លេសជាទីមកដល់ដំបូងក្នុងដំណើរទស្សនកិច្ចការងារនៅទ្វីបអឺរ៉ុប របស់ឧបនាយករដ្ឋមន្រ្តីលោក Vu Van Ninh ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៨កញ្ញា៕
Related






