វៀតណាមមានគោលបំណងបន្តទទួលកិច្ចសហប្រតិបត្តិការពីធនាគារពិភពលោក
23/01/2014 11:02
(VOV)_ វៀតណាមមានគោលបំណងបន្តទទួលបានការជួយឧបត្ថម្ភពីធនាគារពិភពលោក។នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នៅក្នុងជំនួបសន្ទនាជាមួយលោកស្រី Victoria Kwakwa នាយិកាជាតិធនាគារពិភពលោក ( WB) ប្រចាំនៅវៀតណាម នារសៀលថ្ងៃទី ២៣ មករា។ នាយករដ្ឋមន្ត្រី Nguyen Tan Dung

(VOV)_ វៀតណាមមានគោលបំណងបន្តទទួលបានការជួយឧបត្ថម្ភពីធនាគារពិភព លោក។នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នៅក្នុងជំនួបសន្ទនាជាមួយលោកស្រី Victoria Kwakwa នាយិកាជាតិធនាគារពិភព លោក ( WB) ប្រចាំនៅវៀតណាម នារសៀលថ្ងៃទី ២៣ មករា។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ កិច្ចសហប្រតិបត្តិការនេះគឺចាំបាច់ណាស់ ដើម្បីវៀត ណាមទទួលបានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងឆ្នាំ២០១៤។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏មានគោលបំណងថា៖ សកម្មភាពសហប្រតិបត្តិការរវាងវៀត ណាមនិង WB ក្នុងឆ្នាំ ២០១៤ នឹងមានការបោះជំហានថ្មី ទទួលប្រសិទ្ធិភាពខ្ពស់ ជាង ពីមួយថ្ងៃទៅមួយថ្ងៃ។ វៀតណាមមានគោលបំណងបន្តទទួលកិច្ចសហប្រតិបត្តិការពីធនាគារពិភពលោក(TTXVN) នាយិកាជាតិធនាគារពិភពលោក ( WB) ប្រចាំនៅវៀតណាម លោកស្រី Victoria Kwakwa បានអោយដឹងថា៖ បានយកចិត្តទុកដាក់ជាពិសេសចំពោះសារលិខិត នាដើមឆ្នាំ ២០១៤របស់ នាយករដ្ឋមន្ត្រី Nguyen Tan Dung ។ សារលិខិតនេះបានលើកឡើងបញ្ហាសំខាន់ជាច្រើនចំពោះការអភិវឌ្ឍន៍ចីរភាពរបស់វៀតណាម ដែលបានសហគម និងពិសេសគឺដៃគូអភិវឌ្ឍន៍វាយតំលៃខ្ពស់ និងលៃទុកសេចក្ដីសម្ឃឹមជាច្រើន។ លោកស្រី Victoria Kwakwa បានវាយតំលៃខ្ពស់អំពីរាល់លទ្ធផលដែលវៀតណាមទទួលបានក្នុងការអនុវត្តដំណោះស្រាយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ប៉ុន្តែក៏បានក្រើនរំលឹកថា៖វៀតណាមត្រូវយកចិត្តទុកដាក់ និងអនុវត្តយ៉ាងងម៉ត់ចត់ រាល់ដំណោះស្រាយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដើម្បីទទួលប្រសិទ្ធិភាពខ្ពស់ជាងទៀត។ លោកស្រី Victoria Kwakwa ក៏បានអះអាងថា៖ WB នឹងប្រគៀសស្មារ សហប្រតិបត្តិការ ជួយឧបត្ថម្ភវៀតណាម ក្នុងការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍របស់ខ្លួន៕
Related






