VOV WorldVOV World
វៀតណាមមានគោលបំណងថា សឹង្ហបុរីចែករំលែកបទពិសោធន៍ក្នុងការកសាងនគរឆ្លាត
27/10/2016 07:24
(VOVworld) - នារសៀលថ្ងៃទី២៦ តុលា នៅរដ្ឋធានី ហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិ្ស មាតុភូមិវៀតណាមលោក Nguyen Thien Nhan បាន ទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសសឹង្ហបុរី លោក Vivian Balakrishnan។
វៀតណាមមានគោលបំណងថា សឹង្ហបុរីចែករំលែកបទពិសោធន៍ក្នុងការកសាងនគរឆ្លាត
ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖daidoanket.vn) (VOVworld) - នារសៀលថ្ងៃទី២៦ តុលា នៅរដ្ឋធានីហាណូយ ប្រធានគណៈ កម្មាធិការមជ្ឈឹមរណសិ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានទទួល ជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសសឹង្ហបុរីលោក Vivian Balakrishnan។នៅទីនេះ លោក Nguyen Thien Nhan អះអាងថា សឹង្ហបុរីជាដៃគូមួយក្នុងចំណោមដៃគូ យុទ្ធសាស្ត្ររបស់វៀតណាមនៅទ្វីបអាស៊ី។លោកសង្កត់ធ្ងន់ថា វឌ្ឍនភាពរបស់ សឹង្ហបុរីជាមេរៀនចំពោះវៀតណាម ជាពិសេសគឺក្នុងវិស័យនគរឆ្លាត ហើយសំដែង គោលបំណងថា សឹង្ហបុរីនឹងចែករំលែកបទពិសោធន៍និងសហប្រតិបតិ្តការជាមួយ វៀតណាមក្នុងវិស័យនេះ។លោក Nguyen Thien Nhan ក៏សង្ឃឹមថា​ សឹង្ហបុរីនឹងសហ ប្រតិបតិ្តការជាមួយវៀតណាមក្នុងការពង្រឹងសុវត្ថិភាពបណ្ដាញ បណ្ដុះបណ្ដាល ប្រភពធនធានមនុស្សលើវិស័យបច្ចេកវិទ្យាព័ត៌មាននិងចែក រំលែកបទពិសោធន៍ ជាមួយវៀតណាមក្នុងការអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក ផងដែរ។ រីឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេសសឹង្ហបុរីលោក Vivian Balakrishnan បានលើក ច្បាស់ថា សឹង្ហបុរីយកចិត្តទុកដាក់ដល់ការជំរុញទំនាក់ទំនងសហប្រតិបតិ្តការ ជាមួយវៀតណាមលើគ្រប់វិស័យ ក្នុងនោះមានពាណិជ្ជកម្មវិនិយោគ បណ្ដុះ បណ្ដាលធនធានមនុស្ស អប់រំ និងទេសចរណ៍ជាដើម៕