វៀតណាមមានគោលបំណងថា៖តុលាការយុត្តិធម៌ចេញសាលក្រមប្រកបដោយសមភាពនិងយុត្តិធម៌អំពីរឿងប្តឹងហ្វីលីពីន-ចិន
02/07/2016 08:11
(VOV)_នាថ្ងៃទី១កក្កដា ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៍មានអំពីប្រតិកម្មរបស់វៀតណាម ចំពោះការដែល តុលាការយុត្តិធម៌នឹងចេញសាលក្រមចុងក្រោយ នាថ្ងៃទី១២កក្កដា អំពីការប្តឹងរបស់ហ្វីលីពីន-ចិន អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម លោក Le Hai Binh

វៀតណាមមានគោលបំណងថា៖តុលាការយុត្តិធម៌ចេញសាលក្រមប្រកបដោយសមភាពនិងយុត្តិធម៌អំពីរឿងប្តឹងហ្វីលីពីន-ចិន (VOV)_នាថ្ងៃទី១កក្កដា ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៍មានអំពីប្រតិកម្មរបស់វៀតណាម ចំពោះការដែល តុលាការយុត្តិធម៌នឹងចេញសាលក្រមចុងក្រោយ នា ថ្ងៃទី១២កក្កដា អំពីការប្តឹងរបស់ហ្វីលីពីន-ចិន អ្នកនាំពាក្យ ក្រសួងការបរទេសវៀត ណាម លោក Le Hai Binh បានលើកច្បាស់ថា៖ វៀតណាមទទួលបានសេចក្ដីជូនដំណឹង អំពីការដែល តុលាការយុត្តិធម៌នឹងចេញសាលក្រមចុងក្រោយនាថ្ងៃទី១២កក្កដាឆ្នាំ ២០១៦។ ជាប្រទេសមួយដែលទាក់ទិនផ្ទាល់ដល់ជំលោះនៅសមុទ្រខាងកើត និងជាប្រ ទេសសមាជិកនៃអនុសញ្ញា អង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ វៀត ណាមជានិច្ចកាលតាមដានជាប់ព្រឹត្តិការណ៍ដែលទាក់ទិនដល់ការប្តឹងតវ៉ានេះ ហើយ មានគោលបំណងថា៖តុលាការនឹងនាំចេញសាលក្រមយុត្តិធម៌ និងបរានុម័ត បង្កើ តមូលដ្ឋានមួយដើម្បីដោះស្រាយជំលោះនៅសមុទ្រខាងកើត។ ជាថ្មីម្តងទៀត វៀត ណាមអះអាងនូវគោលជំហររបស់ខ្លួនគឺវៀតណាមគាំទ្រការដោះស្រាយជំលោះនៅសមុទ្រ ខាងកើត ដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ គាំទ្រនិងអនុវត្តគ្រប់គ្រាន់រាល់ ការកំណត់ និងបែបបទនៃអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ១៩៨២៕
Related






