VOV WorldVOV World
វៀតណាមមានជម្រើសជាយុទ្ធសាស្ត្រល្អមួយសម្រាប់ជម្រុញថែមទៀតសេរីភាវូបនីយកម្មពាណិជ្ជកម្ម
07/03/2017 07:12
(VOVworld)-រដ្ឋមន្ត្រីពាណិជ្ជកម្ម ទេសចរណ៍និងវិនិយោគអូស្ត្រាលី លោក Steven Ciobo ទើបនឹងនិពន្ធអត្ថបទមួយចុះផ្សាយលើទំព័រវែបសាយរបស់ក្រសួងការបរទេស
វៀតណាមមានជម្រើសជាយុទ្ធសាស្ត្រល្អមួយសម្រាប់ជម្រុញថែមទៀតសេរីភាវូបនីយកម្មពាណិជ្ជកម្ម
រដ្ឋមន្ត្រីពាណិជ្ជកម្ម ទេសចរណ៍និងវិនិយោគអូស្ត្រាលី លោក Steven Ciobo (រូបថតៈ acfid.asn.au)) (VOVworld)-រដ្ឋមន្ត្រីពាណិជ្ជកម្ម ទេសចរណ៍និងវិនិយោគអូស្ត្រាលី លោក Steven  Ciobo ទើបនឹងនិពន្ធអត្ថបទមួយចុះផ្សាយលើទំព័រវែបសាយរបស់ក្រសួងការ បរទេសអូស្ត្រាលី ក្នុងនោះ បានវាយតម្លៃខ្ពស់ចំពោះកិច្ចការធ្វើកំណែទម្រង់ដែល នាំមក កំណើនសេដ្ឋកិច្ចសម្រាប់វៀតណាម។​ក្នុងអត្ថបទនេះ រដ្ឋមន្ត្រី Steven បាន វាយតម្លៃ ថា វៀតណាមជាប្រទេសមានខឿនសេដ្ឋកិច្ចកំពុងរីកចំរើន។ លោករូប នេះបានអះ អាងថា បច្ចុប្បន្នជាពេលវេលាសមស្របដើម្បីអូស្ត្រាលីជម្រុញទំនាក់ ទំនងជាមួយ វៀតណាមឲ្យឡើងកំពស់ថ្មី។​លោក Steven បានសង្កត់ធ្ងន់ថា រូប លោកផ្ទាល់និង នាយករដ្ឋមន្ត្រី Malcolm Turnbull កំពុងទន្ទឹមរងចាំដំណើរទស្សន កិច្ចនៅវៀតណាម ចូលរួមសន្និសីទកំពូល APEC ដែលវៀតណាមទទួលរៀបចំនិង កសាងទំនាក់ទំនង ដៃគូសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។​លោកឲ្យដឹងថែមទៀតថា នឹងបញ្ចុះបញ្ចូលឲ្យ អង្គភាពអាជីវកម្មអូស្ត្រាលីមកស្វែងយល់ថា តើធ្វើដូចម្ត៉េច ដើម្បីគេក៏អាចរួមចំណែក ទៅក្នុងកំណើនសេដ្ឋកិច្ចរបស់វៀតណាមដែរ៕