វៀតណាមមានការព្រួយបារម្ភអំពីសកម្មភាពភេរវកម្មរបស់ Boko Haram
02/04/2015 11:24
(VOVworld)-នាថ្ងៃទី១មេសា ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអ.ស.ប បានដំណើរការ សម័យប្រជុំពិសេសស្តីពី “ការរំលោភលើសិទ្ធិមនុស្សបណ្តាលឡើងដោយក្រុម ភេរវកម្ម Boko Haram”

រូបថតៈ nena-news.it (VOVworld)-នាថ្ងៃទី១មេសា ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអ.ស.ប បានដំណើរការ សម័យប្រជុំពិសេសស្តីពី “ការរំលោភលើសិទ្ធិមនុស្សបណ្តាលឡើងដោយក្រុម ភេរវកម្ម Boko Haram” តាមសំណូមពររបស់ប្រទេសជាសមាជិកចំនួន២០និង អ្នកសង្កេតការ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប។នៅសម័យប្រជុំនេះ សមា ជិកនិងអ្នក សង្កេតការនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប បានបរិហារសកម្ម ភាពភេរវកម្ម របស់ក្រុមជBoko Haram រំលោភដ៏ធ្ងន់ធ្ងរទៅលើបណ្តាសិទ្ធិរបស់ នារីនិងកុមារ។ តំណាងក្រុមបេសកកម្មវៀតណាមប្រចាំនៅក្រុង Geneva បាន អះអាងថាក្នុងថានៈ ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប វៀតណាមតាម ដានជាប់ និងចែករំលែកការព្រួយបារម្មយ៉ាងជ្រាលជ្រៅ របស់សហគមអន្តរជាតិ អំពីសកម្មភាពភេរវកម្មរបស់ Boko Haram ដែលគំរាមកំហែងដល់សន្តិភាព សន្តិ សុខក្នុងតំបន់។ វៀតណាមក៏បានសម្តែងចំណងសាមគ្គីភាពជាមួយប្រជាជន នៃបណ្តាប្រទេសអាហ្វ្រិក និងអបរអសាទររាល់យន្តការរបស់អ.ស.ប ក្នុងការ រក្សា សន្តិភាព សន្តិសុខក្នុងតំបន់ ដោយសារនោះគឺជាគ្រឹះស្ថានសម្រាប់កិច្ច ការពារ និងជម្រុញសិទ្ធិមនុស្ស៕
Related
More




