វៀតណាមមានក្រមប្រតិបត្តិស្តីពីការប្រព្រឹត្តដោយអរិយធម៌ពេលធ្វើទេសចរណ៍
17/03/2017 10:21
(VOVworld)-ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមទើបនឹងចេញផ្សាយជា ផ្លូវការលើទូទាំងប្រទេសនូវក្រមប្រតិបត្តិស្តីពីការប្រព្រឹត្តដោយអរិយធម៌ពេលធ្វើ

វៀតណាមមានក្រមប្រតិបត្តិស្តីពីការប្រព្រឹត្តដោយអរិយធម៌ពេលធ្វើទេសចរណ៍ (VOVworld)-ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមទើបនឹងចេញផ្សាយជា ផ្លូវការលើទូទាំងប្រទេសនូវក្រមប្រតិបត្តិស្តីពីការប្រព្រឹត្តដោយអរិយធម៌ពេលធ្វើ ទេសចរណ៍។ ក្រមប្រតិបត្តិនេះរួមមានការកំណត់ជាបទដ្ឋាន រួមចំណែកក្នុងការ កំណត់ឥរិយាបទ ទម្លាប់ និងរបៀបប្រព្រឹត្តដោយអរិយធម៌របស់អង្គការនិងបុគ្គល ខណៈដែលចូលរួមសកម្មភាពទេសចរណ៍។ក្រមប្រតិបត្តិនេះឆ្ពោះទៅភ្ញៀវទេសចរ ជាជនវៀតណាមធ្វើដំណើរទេសចរណ៍ក្នុងនិងក្រៅប្រទេស ជនបរទេសធ្វើទេសចរ ណ៍នៅវៀតណាម អង្គការនិងបុគ្គលនានាដែលប្រកបការងារទេសចរណ៍និងសហ គមន៍ជននៅតាមទីតាំងទេសចរណ៍នានាផងដែរ។ ក្រមប្រតិបត្តិនេះមាន១ជំពូក ក្នុងនោះ កំណត់ការងារចាំបាច់ត្រូវធ្វើរបស់មុខសញ្ញាចូលរួមសកម្មភាពទេសចរណ៍ ដូចជា ភ្ញៀវទេសចរ អង្គការនិងបុគ្គលប្រកបអាជីវកម្មទេសចរណ៍ មគ្គុទេសមូល ដ្ឋានស្នាក់ នៅនិងមធ្យោបាយដឹកភ្ញៀវទេសចរក៏ដូចជាសហគមន៍ប្រជុំជនជាដើម។ ការផ្សព្វផ្សាយជាសាធារណនូវក្រមប្រតិបត្តិស្តីពីការប្រព្រឹត្តដោយអរិយធម៌ ពេលធ្វើទេសចរណ៍នេះ ជាសញ្ញាវិជ្ជមានសរឲ្យឃើញការប្តេជ្ញារបស់ផ្នែកទេសចរណ៍ ទាំងមូលក៏ដូចជារដ្ឋអំណាចតំបន់ក្នុងការកែលំអនិងលើកកំពស់រូបភាពទេសចរណ៍ វៀតណាម ឆ្ពោះទៅទេសចរណ៍អរិយធម៌ ស្និទ្ធស្នាលនិងទាក់ទាញផងដែរ៕
Related






