VOV WorldVOV World
វៀតណាមមានបំណងទទួលគម្រោងបច្ចេកវិទ្យារបស់ចិន
12/09/2016 10:03
(VOVworld)-បន្តសកម្មភាពក្នុងដំណើរទស្សនកិច្ចនៅចិននិងអញ្ជើញចូលរួមពិធីបើក សន្និសីទចិន-អាស៊ាន (CAEXPO) និងសន្និសីទកំពូលពាណិជ្ជកម្មនិងវិនិយោគចិន- អាស៊ាន(CABIS)
វៀតណាមមានបំណងទទួលគម្រោងបច្ចេកវិទ្យារបស់ចិន
(VOVworld)-បន្តសកម្មភាពក្នុងដំណើរទស្សនកិច្ចនៅចិននិងអញ្ជើញចូលរួមពិធីបើក  សន្និសីទចិន-អាស៊ាន (CAEXPO) និងសន្និសីទកំពូលពាណិជ្ជកម្មនិងវិនិយោគចិន- អាស៊ាន(CABIS) លើកទី១៣នៅខេត្តក្វាងស៊ីនោះ នារសៀលថ្ងៃទី១១កញ្ញា នាយករដ្ឋ មន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតី សន្និសីទ សន្ទនាតុមូលជាមួយអគ្គនាយកប្រតិបត្តិ (CEO) នៃបណ្តាអង្គភាពអាជីវកម្មជួរមុខរបស់ ចិន។​ថ្លែងមតិនៅសន្និសីទនេះ លោក Nguyen Xuan Phuc  បានអះអាងថា៖         “វៀតណាមកំពុងខិតខំប្រឹងប្រែងកសាងបរិយាកាសធ្វើអាជីវកម្មបើកទូលាយ និងតម្លាភាពសម្រាប់អង្គភាពអាជីវកម្មទាំងអស់ រួមទាំងអង្គភាពអាជីវកម្មជាតិនិង អន្តរជាតិ ដោយពាក្យស្លោក ចាត់ទុកជោគជ័យរបស់វិនិយោគិនជាជោគជ័យរបស់ វៀតណាមដែរ។ យើងខ្ញុំបានកំណត់ច្បាស់នូវទិសដៅរបស់ខ្លួននោះគឺ កសាងរដ្ឋាភិ បាលសច្ចយុត្តិធម៌ ស្ថាបនាអភិវឌ្ឍន៍ មានសកម្មភាពខ្លាំងក្លា បម្រើប្រជាជននិងអង្គ ភាពអាជីវកម្ម។​ ម្យ៉ាងវិញទៀត គឺប្រមូលផ្តុំ ជម្រុញការកែប្រែបែបបទរដ្ឋបាលដើម្បី លើកកំពស់លទ្ធភាពប្រគួតប្រជែងផងដែរ”។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអង្គភាពអាជីវកម្មចិន         នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា ខណៈ  ដែលធ្វើការវិនិយោគនៅវៀតណាមនោះ អង្គភាពអាជីវកម្មចិននិងមានឱកាសទាក់ទង ផ្ទាល់ជាមួយនឹងទីផ្សារធំធេងដែលវៀតណាមបានចុះហត្ថលេខាលើបណ្តាកិច្ចព្រម ព្រៀងពាណិជ្ជកម្ម។ លោក Nguyen Xuan Phuc ក៏បានលើកច្បាស់នូវទស្សនៈរបស់ វៀតណាមគឺមិនទទួលយកនូវបច្ចេកវិទ្យាហួសសម័យដើម្បីការពារបរិស្ថាន។​នាយក រដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានវាយតម្លៃខ្ពស់នូវសមត្ថភាពបច្ចេកវិទ្យារបស់  វិនិយោគិនចិននិងមានបំណងថាទទួលបានបច្ចេកវិទ្យាជឿនលឿន។         នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញ ទៅទស្សនាមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ Bagui Tianyuan ជារូបសណ្ឋានកសិកម្ម មានប្រសិទ្ធិភាពខ្ពស់នៅខេត្តក្វាងស៊ីផងដែរ៕

More