វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយ EU
13/01/2015 11:41
(VOVworld)- វៀតណាមមានបំណងបង្កើនកិច្ចសហ ប្រតិបត្តិការជាមួយ EU ដើម្បីធានាសន្តិភាព សន្តិសុខ ស្ថិរភាពនិងអភិវឌ្ឍន៍។

(VOVworld)- វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយ EU ដើម្បី ធានាសន្តិភាព សន្តិសុខ ស្ថិរភាពនិងអភិវឌ្ឍន៍។ នេះជាការអះអាងរបស់ អនុរដ្ឋ មន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ក្នុងជំនួបជាមួយ ឯកអគ្គរដ្ឋទូត ភារធារីនៃបណ្តាប្រទេសជាសមាជិកEUប្រចាំនៅវៀតណាមក្នុង ឱកាសនិទាឃរដូវ ថ្មី ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៣មករានៅទីក្រុងហាណូយ។ នេះជាសកម្មភាព ដំបូងនៃបណ្តាសកម្មភាពរំលឹកខួបលើកទី២៥នៃទិវាបង្កើត ទំនាក់ទំនងការទូត វៀតណាម EU (១៩៩០-២០១៥)។ថ្លែងមតិនៅទីនេះ លោក Bui Thanh Son បាន វាយតម្លៃខ្ពស់ចំពោះ ការអភិវឌ្ឍន៍ យ៉ាងសកម្មនៃទំនាក់ទំនងសហប្រតិបត្តិការ រវាងវៀតណាមជាមួយ EU នារយៈ ពេល២៥ឆ្នាំកន្លងទៅ។ ឯកអគ្គរដ្ឋទូត EU ប្រចាំនៅវៀតណាម Franz Jessen បានសង្កត់ធ្ងន់ថា EU យកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយវៀតណាម ព្រមទាំងអះអាងថា រួមជាមួយ វៀតណាមនាំទំនាក់ទំនងវៀតណាម EU ឲ្យមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារជាង ទៀត៕
Related






