VOV WorldVOV World
វៀតណាមម្ចាស់ការរួមជាមួយសហគមន៍អន្តរជាតិទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ
06/03/2015 09:25
Vovworld-ឆ្លើយសម្ភាសនៃទីភ្នាក់ងារសារព័ត៌មានវៀត ណាមអំពីកម្មវិធី​ទប់ទល់​នឹងបំរ៉ែបំរួលអាកាសធាតុ
វៀតណាមម្ចាស់ការរួមជាមួយសហគមន៍អន្តរជាតិទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ
វៀតណាមម្ចាស់ការរួមជាមួយសហគមន៍អន្តរជាតិទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ (VOV)         Vovworld-ឆ្លើយសម្ភាសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាមអំពីកម្មវិធី​ទប់ ទល់​នឹងបំរ៉ែបំរួលអាកាសធាតុបាននិងកំពុងអាទិភាពអនុវត្តក្នុងឆ្នាំ២០១៥ រដ្ឋមន្ត្រី ក្រសួង​ធនធាននិងបរិស្ថានវៀតណាមលោក Nguyen Minh Quang បានឲ្យដឹងថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១០រង​ឥទ្ធិពល​ដ៏ធ្ងន់ធ្ងរបំផុត នៃបំរ៉ែបំរួលអាកាសធាតុ។ ជាពិសេសវាលទំនាបទន្លេ Cuu Long ជាកន្លែងដើរតួនាទី ​សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀត​ណាម​ជាវាលទំនាបមួយក្នុងចំណោម វាលទំនាបចំនួន៣លើពិភពលោករងឥទ្ធិពលដ៏ធំធេងនៃការប្រែប្រួលអាកាសធាតុ។ តាម​រដ្ឋមន្ត្រី Nguyen Minh Quang ថា គោលនយោបាយច្បាប់របស់វៀតណាម ស្ដីពី បំរ៉ែ​បំរួល​អាកាសធាតុត្រូវ​បាន​កសាង​និងសុក្រិដ្ឋដោយព្រមៗគ្នា ក្នុងនោះតួនាទី ​សហគមន៍​ជាខ្លឹមសារ​សំខាន់។ ហេតុនេះហើយនាពេលខាងមុខនឹងធ្វើល្អការងារ​ ឃោសនា​លើក​កំពស់​​តួនាទីសហគមន៍ផ្គត់ផ្គងសំរាប់សហគមន៍រាល់ចំណេះដឹង ដើម្បី​គេ​ទប់ទល់​នឹងបំរ៉ែបំរួលអាកាសដោយខ្លួនឯង៕