វៀតណាមនិង នូវែលហ្សេឡង់ជំរុញកិច្ចសហប្រតិត្តិការ លើគ្រប់វិស័យ
06/08/2013 09:55
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានដំណើរការចរចារជាមួយ អគ្គទេសាភិបាល នូវែលហ្សេឡង់ លោក Jerry Mateparae

Vovworld- នាព្រឹកថ្ងៃទី ៦ សីហា នៅទីក្រុង ហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung បានដំណើរការចរចារជាមួយអគ្គទេសាភិបាល នូវែល ហ្សេឡង់ លោក Jerry Mateparae ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ លោក Nguyen Tan Dungគូសបញ្ជាក់ថា៖វៀតណាមមានបំណងជំរុញខ្លាំងទំនាក់ ទំនងសហប្រតិបត្តិការជាមួយ នូវែលហ្សេឡង់លើគ្រប់វិស័យជាពិសេសគឺវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគ។លោកក៍បានស្នើរដែរថា៖ភាគីទាំង២ ខិតខំប្រឹងប្រែងអនុវត្តកម្មវិធីសកម្មភាពវៀតណាម នូវែលហ្សេឡង់ក្នុងដំណាក់ កាល២០១៣-២០១៦។តាមនោះលើវិស័យនយោបាយនិងការទូតភាគីទាំង២នឹង គាំទ្រគ្នាទៅវិញទៅមកលើវេទិការអន្តរជាតិនិងតំបន់និងបង្កើនការផ្លាស់ប្តូរគណះ ប្រតិភូជាន់ខ្ពស់។ភាគីទាំង២ជំរុញខ្លាំងសកម្មភាពវិនិយោគការផ្លាស់ប្តូរពាណិជ្ជកម្ម និងខំប្រឹងប្រែងនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីកើនឡើងនាពេលខាងមុខ។ អគ្គទេសាភិបាល នូវែលហ្សេឡង់ លោក Jerry Mateparaeនិងនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung (រូបថតVNA) រីឯខ្លួនឯងវិញ អគ្គទេសាភិបាល នូវែលហ្សេឡង់ លោក Jerry Mateparaeអោយ ដឹងថា៖គោលដៅនៃដំណើរទេស្សនកិច្ចវៀតណាមលើកនេះគឺបង្កើនទំនាក់ទំនង មិត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំង២លើគ្រប់វិស័យ។លោកអះអាងថែម ទៀតថា៖ នូវែលហ្សេឡង់ត្រៀមខ្លួនជាស្រេចផ្តល់អាហាររូបករណ៍សំរាប់សិស្សា និស្សនិងនិស្សិតវៀតណាមដែលកំពុងសិក្សារៀនសូត្រនៅប្រទេសនេះ។ក្នុង ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចវៀតណាម លោក Jerry Mateparaeរួមជាមួយបណ្តា សមាជិកគណប្រតិភូបានអញ្ជើញមកដាក់កម្រងផ្កានៅប្រាំតំកល្យសពលោកប្រធាន ហូជីមិញ៕
Related
More





