VOV WorldVOV World
វៀតណាមនិងចិនជំរុញកិច្ចសហប្រតិបតិ្តការរវាងស្ថាប័ននីតិបញ្ញត្តិ
21/12/2016 11:35
(VOVworld) - គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំ ដោយសមាជិកគណៈកម្មាធិការអចិន្ត្រៃរដ្ឋសភានិង ជាប្រធានគណៈកម្មាធិការការងារសមាជិកសភា លោក Tran Van Tuy កំពុងទៅបំពេញទស្សនកិច្ចនៅ ប្រទេសចិនចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៣ ធ្នូ។
វៀតណាមនិងចិនជំរុញកិច្ចសហប្រតិបតិ្តការរវាងស្ថាប័ននីតិបញ្ញត្តិ
(VOVworld) - គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយសមាជិកគណៈ កម្មាធិការអចិន្ត្រៃរដ្ឋសភានិងជាប្រធានគណៈកម្មាធិការការងារសមាជិកសភា លោក Tran Van Tuy កំពុងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៣ ធ្នូ។នារសៀលថ្ងៃទី២០ ធ្នូ អនុប្រធានរដ្ឋសភានិងជាអគ្គលេខាធិការ  រដ្ឋសភាចិនលោក Wang Chen បានទទួលជួបសន្ទនាគណៈប្រតិភូវៀតណាម។ នៅទីនេះ ប្រធានគណៈកម្មាធិការការងារសមាជិកសភាលោក Tran Van Tuy អះអាងថា វៀតណាមយកចិត្តទុកដាក់ពិសេសដល់ការអភិវឌ្ឍន៍ទំនាក់ទំនង ប្រកបដោយស្ថិរភាព ស្អាតស្អមនិងនិរន្តរភាពជាមួយចិន ហើយចាត់ទុកថានេះ ជាយុទ្ធសាស្ត្រនិងអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់ វៀតណាម៕