VOV WorldVOV World
វៀតណាមនិងចិនជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិឲ្យកាន់តែជាក់ស្តែងនិងប្រកបដោយប្រសិទ្ធិភាព
03/11/2016 08:53
(VOVworld)-នាថ្ងៃទី២វិច្ឆិកា នៅទីក្រុងប៉េកាំង ឧត្តមសេនីយ៍ឯក Chang Wanquan រដ្ឋ មន្ត្រីក្រសួងការពារជាតិចិន បានទទួលជួបជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់
វៀតណាមនិងចិនជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិឲ្យកាន់តែជាក់ស្តែងនិងប្រកបដោយប្រសិទ្ធិភាព
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ ឯកលោក Nguyen Chi Vinh និងឧត្តមសេនីយ៍ឯក Chang Wanquan រដ្ឋ មន្ត្រីក្រសួងការពារជាតិចិន (VOVworld)-នាថ្ងៃទី២វិច្ឆិកា នៅទីក្រុងប៉េកាំង ឧត្តមសេនីយ៍ឯក Chang Wanquan រដ្ឋ មន្ត្រីក្រសួងការពារជាតិចិន បានទទួលជួបជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់របស់  វៀតណាមដឹកនាំដោយ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍  ឯកលោក Nguyen Chi Vinh ក្នុងឱកាសដែលគណៈប្រតិភូចូលរួមជំនួបសន្ទនាយុទ្ធ  សាស្ត្រការពារជាតិវៀតណាម-ចិនលើកទី៦ ដែលបានរៀបចំនៅ ក្រុង Chengdu របស់ ចិននាថ្ងៃទី៤វិច្ឆិកា។ នៅទីនេះ រដ្ឋមន្ត្រីការពារជាតិចិនបានអះអាងថា ចិនមានបំណង  ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែជាក់ ស្តែងប្រកបដោយប្រសិទ្ធិភាពពីមួយថ្ងៃទៅមួយថ្ងៃ។         រីឯខ្លួនវិញ លោក Nguyen Chi Vinh បានឲ្យសង្កត់ធ្ងន់ថា វៀតណាមគាំទ្រការ​ ដែលចិននិងប្រទេសអាស៊ានទាំងអស់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារ ជាតិ ដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់។         ក៏នាថ្ងៃទី២វិច្ឆិកា នៅទីក្រុងប៉េកាំង ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh បាន​ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំក្រុមស្នូលនៃសន្និសីទសន្តិសុខ Munich ផងដែរ៕