វៀតណាមនិងចិនជម្រុញកិច្ចសហប្រតិបត្តិការមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យ
18/04/2017 06:45
(VOVworld)-នាពេលល្ងាចថ្ងៃទី១៧មេសា ក្នុងឱកាសដឹកនាំគណៈប្រតីភូវៀតណាម ទៅបំពេញទស្សនកិច្ចការងារនៅចិន និងចូលរួមកិច្ចប្រជុំលើកទី១០នៃគណៈកម្មាធិ ការបញ្ជាណែនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាមចិន

ទិដ្ឋភាពនៃកិច្ចប្រជុំ (VOVworld)-នាពេលល្ងាចថ្ងៃទី១៧មេសា ក្នុងឱកាសដឹកនាំគណៈប្រតីភូវៀតណាម ទៅបំពេញទស្សនកិច្ចការងារនៅចិន និងចូលរួមកិច្ចប្រជុំលើកទី១០នៃគណៈកម្មាធិ ការបញ្ជាណែនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាមចិន តាមសេចក្តីអញ្ជើញ របស់សមាជិកក្រុមប្រឹក្សារដ្ឋចិនលោក Yang Jiechi ឧបនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសន្ទនាជាមួយ លោក Yu Zhengshengប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន នៅទីក្រុង ប៉េកាំង។ក្នុងជំនួបនេះ លោក Pham Binh Minh បានអះអាងថា បក្ស រដ្ឋ និងប្រជាជន វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ស្ថិរភាពនិងប្រ កបដោយ ចីរភាពសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ ជាមួយបក្ស រដ្ឋ និងប្រជាជនចិន។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀត ណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគប្បីរក្សាការផ្លាស់ប្តូរ គណៈប្រតិភូ បង្កើនការជឿជាក់នយោបាយ ជាពិសេស ពង្រឹងនិងពង្រីកទំនាក់ទំនង មិត្តភាពជា ប្រពៃណីរវាងប្រទេសទាំងពីរ។ តាមលោកPham Binh Minh ថា គ្រប់គ្រង ល្អការខ្វែង គំនិត ដោះស្រាយដោយសន្តិវិធីជំលោះលើសមុទ្រឲ្យសមស្របនឹងច្បាប់ អន្តរជាតិ និងអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២គឺសមស្របនឹងផលប្រយោជន៍ សារវ័ន្តរបស់ប្រទេសទាំងពីរក៏ដូចជាមានអត្ថប្រយោជន៍សម្រាប់ការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់និងលើពិភពលោក។ រីឯខ្លួនវិញ ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក Yu Zhengsheng បានអះអាងថា ចិនគោរពនិងមានបំណងជម្រុញទំនាក់ទំនងអ្នក ជិតខាងជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ ចិន ត្រៀមជាស្រេចរួមជាមួយវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ គ្រប់ គ្រងល្អការខ្វែងគំនិតលើសមុទ្រ រួមចំណែករក្សាសន្តិភាព ស្ថិរភាពនិងភាពសម្បូររុង រឿងក្នុងតំបន់៕
Related






