វៀតណាមនិងហូឡង់ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុនិងគ្រប់គ្រងទឹក
20/04/2017 11:39
(VOVworld)-នាថ្ងៃទី១៩មេសា នៅទីក្រុងឡាអេ (ហូឡង់) ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាមលោក Trinh Dinh Dung និងរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និង បរិស្ថានហូឡង់លោកស្រី Melanie Schultz
.jpg)
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាមលោក Trinh Dinh Dung នៅក្នុងកិច្ចប្រជុំ (VOVworld)-នាថ្ងៃទី១៩មេសា នៅទីក្រុងឡាអេ (ហូឡង់) ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាមលោក Trinh Dinh Dung និងរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និង បរិស្ថានហូឡង់លោកស្រី Melanie Schultz អញ្ជើញជាអធីបតីកិច្ចប្រជុំលើកទី៦នៃ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ហូឡង់ ស្តីពីការបន្សាំជាមួយបម្រែ បម្រួលអាកាសធាតុនិងគ្រប់គ្រងទឹក។ ផ្លាស់ប្តូរមតិនៅក្នុងសម័យប្រជុំនេះ លោក ស្រី Melanie Schultz បានអះអាងថា ហូឡង់ត្រៀមជាស្រេចជួយឧបត្ថម្ភនិងផ្ទេប្តូរ បច្ចេកវិទ្យាសម្រាប់វៀតណាម ដើម្បីអភិវឌ្ឍន៍វាលសណ្តទន្លេ Cuu Long ប្រកប ដោយនិរន្តរភាព ក៏ដូចជាដោះស្រាយរាល់ការសាកល្បងដោយសារបម្រែបម្រួល អាកាសធាតុផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពអនុវត្តកិច្ចព្រមព្រៀងឆ្នាំ២០១៧ ក្នុងនោះមានការផ្លាស់ប្តូរខ្លឹមសារសហប្រតិបត្តិការថ្មី ឈរលើមូលដ្ឋានសក្តានុភាព និងប្រៀបខ្លាំងរបស់វៀតណាម រួមទាំងឧត្តមភាពប្រពៃណីរបស់ហូឡង់ទៀតផង។ បញ្ចប់កិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung និងលោកស្រី Melanie Schultz បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី៦ គណៈកម្មាធិការ អន្តររដ្ឋាភិបាលវៀតណាម ស្តីពី បន្សំាជាមួយបម្រែបម្រួលអាកាសធាតុនិងគ្រប់គ្រង ទឹក ព្រមទាំងឯកភាពថា សម័យប្រជុំលើកទី៧នឹងបានរៀបចំនៅទីក្រុងហាណូយ នាឆ្នាំ២០១៨៕
Related






