VOV WorldVOV World
វៀតណាមនិងឥណ្ឌារឹតបន្តឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
01/03/2017 11:35
(VOVworld)-ក្នុងក្របខ័ណ្ឌនៃសន្និសីទអង្គភាពអាជីវកម្មឥណ្ឌានិងប្រទេសចំនួន៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍គឺកម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀតណាម(CLMV)
វៀតណាមនិងឥណ្ឌារឹតបន្តឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
វៀតណាមនិងឥណ្ឌារឹតបន្តឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (VOVworld)-ក្នុងក្របខ័ណ្ឌនៃសន្និសីទអង្គភាពអាជីវកម្មឥណ្ឌានិងប្រទេសចំនួន៤  ក្នុងតំបន់អាស៊ីអាគ្នេយ៍គឺកម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀតណាម(CLMV) លើកទី៤ ដែលប្រព្រឹត្តទៅនៅទីក្រុង Jaipur រដ្ឋ Rajasthan ប្រទេសឥណ្ឌានោះ នារសៀលថ្ងៃ  ទី២៨កុម្ភៈបានប្រព្រឹត្តទៅជំនួបពិភាគ្សាដោយឡែកអំពីប្រធានបទវៀតណាម។  ថ្លែងមតិក្នុង ជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh បាន សង្កត់ធ្ងន់ថា​ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការពារប្រទេសជាតិ វៀតណាម ជានិច្ចកាលចាត់ទុកឥណ្ឌាជាមិត្តដ៏ល្អមួយនិងដៃគូគួរឲ្យទុកចិត្តដែរ។ លោកឯកអគ្គ រដ្ឋទូតបានជឿជាក់ថា ប្រទេសទាំងពីរអាចសម្រេចបានគោលដៅ ទទួលបានប្រាក់ ពាណិជ្ជកម្មទ្វេភាគី១៥ពាន់លានដុល្លា ព្រមទាំងស្វាគមន៍អង្គភាព អាជីវកម្មឥណ្ឌាធ្វើការវិនិយោគនៅវៀតណាម។         នៅក្នុងជំនួបពិភាគ្សានេះ តំណាងខេត្ត Ninh Thuan និងខេត្ត Tien Giang បាន  ឧទ្ទេសនាមអំពីតំបន់ខ្លួន ក៏ដូចជាឧត្តមភាពសម្រាប់ទាក់ទាញវិនិយោគិនឥណ្ឌាផង  ដែរ៕

More